ខេត្ដព្រះសីហនុ៖ បុរសជនជាតិអេ ស្ប៉ាញម្នាក់ត្រូវបានកម្លាំងនគរបាល ក្រុងព្រះសីហនុឃាត់ខ្លួនករណីជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម។
ការឃាត់ខ្លួនជនបរទេសខាងលើបានធ្វើឡើងនៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅក្នុងសង្កាត់លេខ២ ក្រុងព្រះ សីហនុ ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ Segarra Princep ភេទប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិអេស្ប៉ាញ កាន់ លិខិតឆ្លងដែនលេខ AA515994 ។
ប្រភពពីមន្ដ្រីនគរបាលបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺដោយសាររូបគេត្រូវបានរកឃើញថាមានជាប់ ពាក់ព័ន្ធនឹងអំពើឃាតកម្មដោយសម្លាប់មិត្ដភក្ដិខ្លួនឯងហើយទម្លាក់ចោលក្នុង ទឹកនៅក្នុងប្រទេសថៃហើយបានរត់គេចខ្លួនចូលមកប្រទេសកម្ពុជាសម្ងំលាក់ខ្លួនក្នុងខេត្ដព្រះសីហនុ ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាន បញ្ជូនទៅកាន់នាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕
ដោយ៖ ឆ្លាមសមុទ្រ