ភ្នំពេញ៖ ដេប៉ូទិញលក់អេតចាយ មួយកន្លែងបានយកចិញ្ចឹមផ្លូវសាធារណៈមកដាក់ទំនិញប្រកបអាជីវកម្មផ្ទាល់ខ្លួន មិនខ្លាចកោតក្រែងនឹងអ្នកដទៃនិងមិន គិតពីផលប៉ះពាល់ដល់សាធារណៈអ្នក ដំណើរឆ្លងកាត់នោះទេ ដែលករណីនេះ បង្កឱ្យងាយទទួលរងគ្រោះថ្នាក់ចរាចរណ៍ ណាស់ ព្រោះតែការដាក់គ្រឿងដែកអេត ចាយ រ៉ឺម៉ករទេះ នៅតាមចិញ្ចើមផ្លូវ ។ គេមិនដែលឃើញអាជ្ញាធរដែនដីឬសមត្ថ កិច្ចខាងណាចុះមកពិនិត្យមើលទេ ។ ទីតាំង នោះស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍ សែនជ័យ ។
តាមប្រជាពលរដ្ឋរស់នៅក្បែរខាង ក៏ដូចជាអ្នកដំណើរឆ្លងកាត់បានរអ៊ូរទាំថា ទីតាំងដេប៉ូទិញលក់អេតចាយខាងលើ បានយកគ្រឿងដែក រទេះរ៉ឺម៉ក កញ្ឆេ ដាក់មកលើចិញ្ចើមផ្លូវបង្កផលប៉ះពាល់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លាំងណាស់ កាលបើផ្លូវទូលាយនោះវាមិន មានបញ្ហាចោទឡើយ តែនេះជាផ្លូវ ចរាចរយានជំនិះច្រើនវាប្រាកដជាប៉ះពាល់ ក្នុងការធ្វើដំណើរ ។ កន្លងមកកន្លែងខាង លើកើតមានគ្រោះថ្នាក់ចរាចរណ៍ជា ញឹកញាប់ដោយសារបាំងគំនរអេតចាយ មើលមិនឃើញគួបផ្សំនឹងចំណុចផ្លូវបត់ ចូលវត្ដជន្លង់ម្លូផង ។
ពលរដ្ឋបន្ដទៀតថានាពេលកន្លងមក ខាងអាជ្ញាធរភូមិសង្កាត់ក៏បានមកហាមប្រាប់ម្ដងជាពីរដងដែរ តែហាក់បីដូច ជាពុំមានប្រសិទ្ធភាពស្ដាប់បានតែ១ព្រឹក ឬ១ល្ងាចប៉ុណ្ណោះ លុះក្រោយមកឃើញ ដាក់នៅដដែលៗពុំមានកោតក្រែងនឹង អ្នកដទៃឡើយ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្ដាជួយពិនិត្យមើលទីតាំង ដេប៉ូទិញលក់អេតចាយខាងលើ ដែល យកដែកសម្ភារផ្ទាល់ខ្លួនទៅគរលើចិញ្ចើមផ្លូវបង្កឱ្យប៉ះពាល់ផ្លូវសាធារណៈងាយ ប្រឈមទៅនឹងគ្រោះថ្នាក់ចរាចរណ៍ នេះផង ៕
ដោយ៖ សុខាសែនជ័យ