ចែករំលែក៖

ភ្នំពេញ៖ យោងតាមហ្វេប៊ុផ្លូវការរបស់សណ្ឋាគារ Le Palais នៅប្រទេសថៃធ្វើការសុំទោសចំពោះកំហុស និងបញ្ជាក់ទៀតថាខ្លួនគ្មានចេតនាបំពានលើប្រាសាទ និងវប្បធម៌របស់កម្ពុជាទេ ដែលយករចនាបថប្រាសាទអង្គរវត្ត តុបតែងលម្អនៅសណ្ឋាគារ

ប្រភពដដែលបន្តថា ការដំណើរការសណ្ឋាគារធ្វើឡើងដោយការកោតសរសើរ ចំពោះសិល្បៈដ៏អស្ចារ្យនេះ សំណង់ និងការតុបតែងកើតចេញពីស្នាដៃ និងបេះដូង ដោយក្រុមការងារកម្ពុជាថៃ ភាពអស្ចារ្យ នៅតែជារបស់អង្គរវត្ត មិនអាចប្រៀបផ្ទឹមបានឡើយ

បើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីរត្ថ បានឱ្យដឹងថាក្រសួងវប្បធម៌ បានកំពុងសិក្សាពីបញ្ហានេះ ដោយឡែកចំពោះការមានចំណាត់ការបែបណា ក្រសួងមិនទាន់បញ្ជាក់នោះឡើយ លោកបន្តទៀតថា រដ្ឋាភិបាលនៅតែធ្វើលើគោលការណ៍គតិយុទ្ធជាតិ​-​អន្តរជាតិ ការចចារ និងការដែលត្រូវជជែកផ្ដល់ជាមតិយោបល់ បើសិនមានចំណុចវិជ្ជមានណាមួយ

យោងតាមកាសែតបាងកកប៉ុស្តិ៍ សណ្ឋាគារ Le Palais បានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយប្តីជនជាតិបារាំង និងប្រពន្ធជនជាតិខ្មែរ បានចូលភាគហ៊ុនជាមួយអ្នកវិនិយោគថៃ ដើម្បីកសាងសណ្ឋាគារ ដែលមានរចនាបទ្មបែបខ្មែរនេះឡើង

ដោយឡែក លោក Vichai Khongmun ប្រធានសមាគមទេសចរណ៍ នៅខេត្ត Koh Phangan ប្រទេសថៃ យល់ឃើញថា ការកសាងសណ្ឋាគារ ដោយយករចនាបទ្មអង្គរវត្តនេះ គឺជារឿងល្អទៅវិញទេ សម្រាប់កម្ពុជា ដោយលោកបានលើកឡើងថា (​រចនាទ្មសណ្ឋាគារបែបអង្គរវត្ត​)​នេះ វានឹងជំរុញឲ្យភ្ញៀវទេសចរណ៍ទៅទស្សនាទីតាំងពិតប្រាកដផ្ទាល់តែម្ដង​»

គួរបញ្ជាក់ថា បើយោងតាម Page ដែលមានឈ្មោះថា Amazing SEA Culture បានបង្ហោះលើបណ្ដាញសង្គម ដោយរិះគន់ខ្លាំងៗទៅលើសណ្ឋាគាររបស់ថៃមួយកន្លែង ដែលមានទីទាំងស្ថិតនៅកោះ Ko Pha Ngan ខេត្ត Surat Thani ភាគខាងត្បូងនៃប្រទេសថៃ មានឈ្មោះថា“Le Palais Hotel”បានយករចនាប័ទ្ម នៃសម្បតិ្តបេតិកភណ្ឌពិភពលោកដែលជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា ជាច្រើនទៅសង់ឡើងវិញដើម្បីតុបតែងលម្អក្នុងបរិវេណសណ្ឋាគាររបស់ពួកគេ។ ចំពោះរចនាប័ទ្មនៃប្រាសាទរបស់ប្រទេសកម្ពុជាដែលសណ្ឋាគារថៃមួយនេះបានយកទៅសង់ឡើងវិញនោះមានដូចជា៖ រូបចម្លាក់នៃប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទបន្ទាយស្រី ជាដើម ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print