ទីបំផុត! រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃថ្មី ត្រូវបានតែងតាំងហើយ ក្រោយគ្មានអ្នកកាន់តំណែងជាង១ខែ

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីកៅអីរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ទំនេរជាង១ខែកន្លងទៅនេះ នៅថ្ងៃទី ខែតុលា ឆ្នាំ២០២០ ព្រះមហាក្សត្រថៃ បានឡាយព្រះហស្ដលេខាតែងតាំង លោក Arkhom Termpittayapaisith ជារដ្ឋមន្ត្រីហិរញ្ញវត្ថុថៃថ្មី

បើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ដែលដកស្រង់ចេញរាជក្រឹត្យក្នុងសៀវភៅរាជកិច្ចបាននិយាយថា បន្ទាប់ពីលោក Predee Daochai លាលែងចេញពីតំណែង កៅអីរដ្ឋមន្ត្រីមួយនេះ ត្រូវទុកចោលជាងខែមកហើយ រហូតដល់ថ្ងៃទី ខែតុលាម្សិលមិញនេះ ទើបព្រះមហាក្សត្របានឡាយព្រះហស្ដលេខាតែងតាំង លោក Arkhom ជារដ្ឋមន្ត្រីថៃថ្មី ដែលត្រូវចូលជាធរមានភ្លាមៗ

សូមជម្រាបថា លោក Arkhom កន្លងមក ក៏ស្ថិតក្នុងចំណោមឥស្សរជនដែលនឹងក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីដែរ បូករួមទាំង លោក Prasong Poontaneat លេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុ និងលោក​Krairit Euchukanonchai ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនប្រេង PTT និងធនាគារ Krungthai ដែរ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ព្យាយាមលាក់រឿងនេះ ដោយបានត្រឹមបង្ហើបថា បានបដិសេធពីពាក្យ រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ជាមនុស្សគ្រប់គ្នាធ្លាប់ស្គាល់

គួររម្លឹកផងដែរថា កាលពីដើមខែកញ្ញាកន្លងទៅ លោក Predee Daochai បានលាលែងពីតំណែងរដ្ឋមន្ត្រីហិរញ្ញាវត្ថុថៃ ដោយសារហេតុផលសុខភាព លោក Predee បានកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុត្រឹមតែ ២៦ថ្ងៃប៉ុណ្ណោះ ការលាលែងចេញពីតំណែងនេះ ធ្វើឡើងបន្ទាប់ពីលោក Predee បានខ្វែងគំនិតគ្នាជាមួយអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ Santi Promphat មកពីបក្សកម្លាំងប្រជារាស្ត្រ ទាក់ទងការតែងតាំងមន្ត្រីសំខាន់ៗរបស់ក្រសួង ពិសេសតំណែងអគ្គនាយកគយ

គួរបញ្ជាក់ថា លោក Arkhom បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Thammasat នៅក្នុងឆ្នាំ១៩៧៧ និងត្រូវបានសកលវិទ្យាល័យ​Williams College ក្នុងរដ្ឋ Massachusetts អាមេរិក ផ្តល់សញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ច នៅ១៩៨៣ បើគិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ លោក Arkhom ជាអគ្គលេខាធិការនៃក្រមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចជាតិថៃ ហើយនៅក្នុងឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងរដ្ឋាភិបាលយោធា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print