នាយករដ្ឋមន្ត្រីសិង្ហបុរីទៅកាន់តុលាការប្តឹង blogger ដែលចែករំលែកព័ត៌មានគ្មានការណ៍ពិត

ចែករំលែក៖

ប្រទេសសិង្ហបុរី៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀងឡុង ​បានទៅកាន់តុលាការ​ជាន់ខ្ពស់នៅថ្ងៃទី​៦ ខែតុលា ដើម្បី សួរនាំពីករណីប្តឹង blogger ដែលផ្សាយព័ត៌មានមិនពិត​ ។ នាយករដ្ឋមន្ត្រីបានប្តឹង លោក Leong Sze Hian អតីតទីប្រឹក្សាសេដ្ឋកិច្ច ដែលចែករំលែកអត្ថបទមួយ​ ផ្សព្វផ្សាយនៅលើសារព័ត៌មាន The Coverage – Malaysia នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨។
នៅក្នុងអត្ថបទបានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី​លោកNajib Razak បានចុះកិច្ចព្រមព្រៀងជាសម្ងាត់​ជាមួយនាយករដ្ឋមន្ត្រី លី សៀងឡុង ដើម្បីដោះដូរនឹងការជួយពីធនាគារសិង្ហបុរី​ ក្នុងការលាងលុយពីមូលនិធិជាតិ 1Malaysia Development Berhad (1MDB) របស់ម៉ាឡេស៊ី​។
មេធាវី​របស់នាយករដ្ឋម​ន្ត្រី លី​ ​បាននិយាយថា ​ ការផ្សព្វផ្សាយព័ត៌មាន គ្មានការណ៍ពិត គ្មានមូលដ្ឋាន ហើយចោទប្រកាន់ លោក Leong ចែករំលែកព័ត៌មាន​ «ក្នុងចេតនាអាក្រក់» ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាយករដ្ឋមន្ត្រី​។
ចំណែកលោក Leong Sze Hian បានបញ្ជាក់ថា លោកគ្រាន់តែជាអ្នកចែករំលែកព័ត៌មាន​ ដោយមិនមានការបញ្ចេញមតិ ប្តូរខ្លឹមសារក្នុងចេតនាអាក្រក់នោះឡើយ។ សិង្ហបុរី បានរក្សាការគ្រប់គ្រងយ៉ាងតឹងតែង​លើប្រព័ន្ធផ្សព្វផ្សាយ និងទប់ស្កាត់ព័ត៌មានមិនពិត​។ រដ្ឋាភិបាលមិនបានរារាំងសេរីភាពក្នុងការបញ្ចេញមតិនោះឡើយ​៕

...

ដោយ៖ ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print