ភោជនីយដ្ឋាន​២​កន្លែង នៅសិង្ហបុរី ក្រោយល្មើស​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ត្រូវអាជ្ញាធរចុះបិទ

ចែករំលែក៖

អន្តរជាតិ៖ ភោជនីយដ្ឋាន​២​កន្លែងនៅប្រទេសសិង្ហបុរី បន្ទាប់ពីល្មើសក្នុងការ​គោរព​តាម​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​របស់​រដ្ឋាភិបាល​ ក៏ត្រូវអាជ្ញាធរ​សិង្ហ​បុរី​បញ្ជា​ឲ្យ​បិទទ្វារបណ្ដោះអាសន្ន ។ ក្រោយចុះបិទទីតាំងខាងលើនេះ រដ្ឋាភិបាល​សិង្ហ​បុរី បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​គោរព​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស​គ្រប់ពេលវេលា​។

​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ករណីនេះ កើតឡើង​កាលពី​វេលាម៉ោង​៩​យប់​នៅថ្ងៃទី៣ ខែតុលាកន្លងទៅ ដោយភោជនីយដ្ឋាន​ដែល​ល្មើស​វិធានការ​សុខាភិបាល​ទីមួយ គឺជា​ហាង​លក់​ស៊ុប​មួយកន្លែង ដែល​បណ្ដោយ​ឲ្យ​អតិថិជន​អង្គុយ​ជាប់​គ្នា​រដឹក​។ ហើយអាជ្ញាធរ​បានដាក់​ចេញ​បញ្ជា​ឲ្យ​ម្ចាស់​ហាង​នេះ ​បិទ​អាជីវកម្ម​ខ្លួន​រយៈពេល​១០​ថ្ងៃ​ពេញ រាប់​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១៥ ខែតុលា​។

​ជាក់ស្តែងនៅ​ថ្ងៃ​ជាមួយគ្នានោះ ករណី​ល្មើស​វិធានការ​សុខាភិបាល​មួយទៀត បាន​កើតឡើង​ក្នុង​ហាង​លក់​ផឹកស៊ី​មួយកន្លែង​ទៀត ដែល​អតិថិជន​នាំគ្នា​ផឹកស្រា​រហូតដល់​ថ្ងៃ​ម៉ោង​១១ និង៤០​នាទី​យប់ដដែរ ដោយ​គ្មាន​គោរព​គម្លាត​សុវត្ថិភាព​។ ខណៈអាជ្ញាធរ​សិង្ហ​បុរី ក៏បាន​បញ្ជា​ឲ្យ​បិទទ្វារ​ហាង​នេះ​១០​ថ្ងៃ​ផងដែរ​។

​សូមជម្រាបថា ក្រៅពី​ភោ​ជី​យ​ដ្ឋា​ន​ទាំង​២​កន្លែង​ខាងលើ ហាង​លក់​ចំណីអាហារ​និង​ភេសជ្ជ​តូចៗ​ប្រមាណ​១៣​កន្លែង​ផ្សេងទៀត ក៏ត្រូវ​រង​ពិន័យ​ដោយសារ​ល្មើស​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ បន្ទាប់ពីហាង​ទាំងនេះ រង​ពិន័យ​ជា​លុយ​រហូត​ចាប់ពី​ថ្ងៃ​៧៣៥​ដុល្លារ​ដល់ ១៤៧០​ដុល្លារ​។

​គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះរដ្ឋាភិបាល​សិង្ហ​បុរី បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​គោរព​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស​គ្រប់ពេលវេលាជាពិសេស​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​។ ព្រោះបច្ចុប្បន្ន សិង្ហ​បុរី​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ៥៧៨១៩ ករណី ក្នុងនោះ ៥៧៥៩៧​នាក់​ជាសះស្បើយ ខណៈ​២៧​នាក់​ស្លាប់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print