ភោជនីយដ្ឋាន​២​កន្លែង នៅសិង្ហបុរី ក្រោយល្មើស​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ត្រូវអាជ្ញាធរចុះបិទ

ចែករំលែក៖

អន្តរជាតិ៖ ភោជនីយដ្ឋានកន្លែងនៅប្រទេសសិង្ហបុរី បន្ទាប់ពីល្មើសក្នុងការគោរពតាមវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ​-១៩របស់រដ្ឋាភិបាលក៏ត្រូវអាជ្ញាធរសិង្ហបុរីបញ្ជាឲ្យបិទទ្វារបណ្ដោះអាសន្ន ក្រោយចុះបិទទីតាំងខាងលើនេះ រដ្ឋាភិបាលសិង្ហបុរី បន្តអំពាវនាវឲ្យពលរដ្ឋខ្លួនគោរពគម្លាតសុវត្ថិភាព និងពាក់ម៉ាសគ្រប់ពេលវេលា

បើតាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel NewsAsia ករណីនេះ កើតឡើងកាលពីវេលាម៉ោងយប់នៅថ្ងៃទី៣ ខែតុលាកន្លងទៅ ដោយភោជនីយដ្ឋានដែលល្មើសវិធានការសុខាភិបាលទីមួយ គឺជាហាងលក់ស៊ុបមួយកន្លែង ដែលបណ្ដោយឲ្យអតិថិជនអង្គុយជាប់គ្នារដឹក ហើយអាជ្ញាធរបានដាក់ចេញបញ្ជាឲ្យម្ចាស់ហាងនេះបិទអាជីវកម្មខ្លួនរយៈពេល១០ថ្ងៃពេញ រាប់ចាប់ពីថ្ងៃទី ដល់ថ្ងៃទី ១៥ ខែតុលា

ជាក់ស្តែងនៅថ្ងៃជាមួយគ្នានោះ ករណីល្មើសវិធានការសុខាភិបាលមួយទៀត បានកើតឡើងក្នុងហាងលក់ផឹកស៊ីមួយកន្លែងទៀត ដែលអតិថិជននាំគ្នាផឹកស្រារហូតដល់ថ្ងៃម៉ោង១១ និង៤០នាទីយប់ដដែរ ដោយគ្មានគោរពគម្លាតសុវត្ថិភាព ខណៈអាជ្ញាធរសិង្ហបុរី ក៏បានបញ្ជាឲ្យបិទទ្វារហាងនេះ១០ថ្ងៃផងដែរ

សូមជម្រាបថា ក្រៅពីភោជីដ្ឋាទាំងកន្លែងខាងលើ ហាងលក់ចំណីអាហារនិងភេសជ្ជតូចៗប្រមាណ១៣កន្លែងផ្សេងទៀត ក៏ត្រូវរងពិន័យដោយសារល្មើសវិធានការសុខាភិបាលទប់ស្កាត់ការរាលដាលជំងឺកូវីដ​-១៩ផងដែរ បន្ទាប់ពីហាងទាំងនេះ រងពិន័យជាលុយរហូតចាប់ពីថ្ងៃ៧៣៥ដុល្លារដល់ ១៤៧០ដុល្លារ

គួរបញ្ជាក់ថា ទាក់ទិននឹងបញ្ហានេះរដ្ឋាភិបាលសិង្ហបុរី បន្តអំពាវនាវឲ្យពលរដ្ឋខ្លួនគោរពគម្លាតសុវត្ថិភាព និងពាក់ម៉ាសគ្រប់ពេលវេលាជាពិសេសនៅកន្លែងមានមនុស្សច្រើន ព្រោះបច្ចុប្បន្ន សិង្ហបុរីមានករណីឆ្លងកូវីដ​-១៩សរុប ៥៧៨១៩ ករណី ក្នុងនោះ ៥៧៥៩៧នាក់ជាសះស្បើយ ខណៈ២៧នាក់ស្លាប់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print