សមត្ថកិច្ចបញ្ជូនសង្ស័យប្រុសស្រី៤នាក់ទៅតុលាការខេត្តកាត់ទោសតាមច្បាប់ពាក់ពន្ធ័ករណីរក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តស្វាយរៀងបានបញ្ជូនជនសង្ស័យប្រុសស្រី៤នាក់ទៅតុលាការខេត្តកាត់ទោសតាមច្បាប់ពាក់ពន្ធ័ករណីរក្សាទុកដឹកជញ្ជូនគ្រឿងញៀននិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនកាលពីព្រឹកថ្ងៃ០៧ ខែតុលា ឆ្នាំ២០២០។

បើតាមមន្ត្រីសមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿងញៀនស្នងការនគរបាលខេត្តស្វាយរៀងបានអផយដឹងថាជនសង្ស័យមានឈ្មោះសំថាបូទីភេទប្រុសសុខវីភេទប្រុសជាសុវណ្ណារ័ត្នភេទប្រុសឃាត់ខ្លួននៅក្រុងស្វាយរៀងចំណែកស្ត្រីសង្ស័យឈ្មោះ
ម៉ីសីណៃហេងឃាត់ខ្លួននៅភ្នំពេញ។
ប្រភពបន្តថាសមត្ថកិច្ចដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២៧កញ្ចប់(ធំ០៣កញ្ចប់)ទម្ងន់១៩១.៦ក្រាមជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿទូរស័ព្ទដៃ០៣គ្រឿង
រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារវេចខ្ចប់មួយចំនួនទៀត។

ប្រភពបន្តបន្ថែមថាដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រូលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង និងលោក សុខ កែវ បណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤.៥ ខែតុលា ឆ្នាំ២០២០កម្លាំងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្រុងស្វាយរៀងនិងមានកិច្ចសហការល្អជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជយ័និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ បានបើកប្រតិបត្តិការស្រាវជ្រាវនិងបង្ក្រាបករណីជួញដូរ រក្សាទុកដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ ០១លើកដោយបានឃាត់ខ្លួនជនសង្សយ័ប្រុសស្រីជាបន្តបន្ទាប់ចំនួន៤នាក់  ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ៕ ដោយ៖  យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print