ឆ្លាតគ្រាន់បើ យកកូនទៅដាក់ក្នុងឡានម្ចាស់សណ្ឋាគារ ទុកឱ្យគេចិញ្ចឹមដើម្បីឱ្យកូនមានអនាគតល្អ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ មិនដឹងជាស្ត្រីរូបណាទេ អាចគ្មានលទ្ធភាពចិញ្ចឹមកូន បានបង្ខំចិត្តយកកូនតូចមិនទាន់ដឹងក្តីទៅប្លុងចោលក្នុងឡានអ្នកដទៃ ជាជម្រើសមួយដ៏ល្អម្យ៉ាងដែរ សង្ឃឹមថា គេអ្នកមានលទ្ធភាពយកកូនរបស់ខ្លួនទៅចិញ្ចឹម ក្រែងមានអនាគតល្អ។

សូមបញ្ជាក់ថា៖ នៅព្រឹកនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មានករណី​ គេយកទារកទើបនឹងកើតបានប្រមាណ ជា៣ខែមក ប្លុងចោលក្នុងរថយន្តថៅកែម្ចាស់សណ្ឋាគារ(លី​ ហេងឆាយ) បង្កឱ្យពលរដ្ឋបានផ្អើលឈូទៅមើលទាំងព្រឹក ។
ករណីខាងលើនោះ​ អាជ្ញាធរភូមិ -សង្កាត់ប៉ោយប៉ែត មន្ត្រីនឹងសមត្ថកិច្ច បានសម្រេចប្រគល់ទារិកានោះ ទៅអោយម្ចាស់សណ្ឋាគារខាងលើយកទៅចិញ្ចឹមថែរទាំជាផ្លូវការក្នុងនាមជាឪពុកម្តាយចាប់ពេលនេះតទៅ ខណៈគាត់អាណិតអាសូរ។
ក្មេងក្នុងលោក ពិតជាមិនបានដឹងពីវាសនាខ្លួនទេ បើប្រសូត្រជាមួយឪពុកម្តាយ ប្រកបដោយព្រហ្មវិហារធម៍ ពួកគេនឹងទទួលបានអនាគតល្អ ចាប់តាំងពីចាប់កំណើត ដល់បើកភ្នែកឃើញពិភពផែនដី ។ ដូច្នេះការសន្តោសប្រណី ពីអ្នកជិតខាងយកក្មេងទៅចិញ្ចឹម ស្មើទទួលបានកុសលធំធេងណាស់៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print