ជប៉ុន នឹង​ផ្ដល់​កម្ចី​២៣៦​លាន​ដុល្លារ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារកូ​វីដ​-១៩

ចែករំលែក៖

អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានថ្លែងនៅថ្ងៃទី ខែតុលា ឆ្នាំ២០២០ ក្រោយកិច្ចពិភាក្សាជាមួយសមភាគីម៉ុងហ្គោលីលោក Nyamtseren Enkhtaivan ជប៉ុន ក៏បានសម្រេចនឹងផ្ដល់កម្ចីបន្ទាន់ជាសាច់ប្រាក់រហូតដល់២៣៦លានដុល្លារទៅឲ្យរដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីជួយសម្រួលដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះក្នុងការស្ដារសេដ្ឋកិច្ច ដែលរងគ្រោះធ្ងន់ធ្ងរដោយជំងឺរាតត្បាតសកលកូវីដ​-១៩

រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះ ថ្លែងក្នុងសន្និសីទព័ត៌មានតាមអនឡាញក្រោយជំនួបក្នុងទីក្រុង Ulaanbaatar នៃប្រទេសម៉ុងហ្គោលី ក៏បានប្រកាសផ្ដល់កម្ចី២៣៦លានដុល្លារនេះឲ្យរដ្ឋាភិបាលម៉ុងហ្គោលី ហើយសង្ឃឹមថា ប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីកាន់តែខ្លាំងថែមទៀត

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo លោក​ Motegi បញ្ជាក់ទៀតថា ប្រទេស ម៉ុងហ្គោលីចែករំលែកគុណតម្លៃជាសកល ដូចជា៖ នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យជាមួយប្រទេសជប៉ុន

សូមជម្រាបថា ជប៉ុន បានសម្លឹងឃើញប្រទេសម៉ុងហ្គោលីដែលជាប្រទេសមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសកូរ៉េខាងជើង ឲ្យធ្វើជាអ្នកសម្របសម្រួលក្នុងការដោះស្រាយបញ្ហាចាប់ពង្រត់ជនជាតិជប៉ុនពីសំណាក់ប្រទេសកូរ៉េខាងជើង ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ផងដែរ ទាក់ទិនរឿងនេះ លោករដ្ឋមន្ត្រី Motegi អះអាងថា ខាងរដ្ឋាភិបាលម៉ុងហ្គោលីក៏បានយល់ព្រមជួយផងដែរ

គួរបញ្ជាក់ថា ក្នុងជំនួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រី ម៉ុងហ្គោលី Ukhnaa Khurelsukh លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា ប្រទេសទាំងពីរបានយល់ព្រមជំរុញការងារឆ្ពោះទៅរកការបើកមុនពេលកំណត់នៃព្រលានយន្តហោះអន្តរជាតិថ្មីមួយក្នុងរដ្ឋធានីម៉ុងហ្គោលីផងដែរ វាជាគម្រោងដែលគាំទ្រផ្នែកហិរញ្ញវត្ថុដោយជប៉ុន ការបើកសម្ភោព្រលានយន្តហោះនេះ ត្រូវបានលើកពេលដោយជំងឺកូវីដ​-១៩៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print