ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមនិងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង និងសហការី បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅស្រុកថាឡាបរិវ៉ាត់ ដែលបានជន់លិច នៅឃុំចំនួន០៣ ក្នុងភូមិរំដេញ ឃុំចំការលើ ភូមិវាលពោធិ ភូមិផ្អាវ ឃុំអន្លង់ភេ ភូមិកេះដូង និងឃុំកាំងដែក ។ នៅតំបន់ទ្រនាប់ដែនជម្រកសត្វព្រៃនៅជិតព្រៃឡង់។
លោកអភិបាលខេត្តក៏បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដោយផ្ទាល់តាមមូលដ្ឋាន និងជម្រុញឱ្យអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន សហការជមួយជំនាញ យកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនារដូវទឹកភ្លៀងជន់លិចនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជួយអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា ៕
...
ដោយ៖ សិលា