(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ កត្ដា​ដែល​អាច​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នៅ​ឧបទ្វីប​កូរ៉េ​

ចែករំលែក៖

​ក្នុង​ពេល​ដែល​ឧបទ្វីប​កូរ៉េ​កំពុង​តែ​ ប្រឈម​មុខ​តានតឹង​នោះ​ក្រុម​អ្នកវិភាគ​ អន្ដរជាតិ​បាន​លើក​ឡើង​ពី​កត្ដា​មួយ​ចំនួន​ ដែល​អាច​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ឧបទ្វីប​ កូរ៉េ​កើតឡើង​។​ តាម​សារព័ត៌មាន​ National​ Interest​ បាន​សរសេរ​ថា​ កត្ដា​ ដែល​អាច​ជំរុញ​ឱ្យ​មាន​សង្គ្រាម​កើតឡើង​ នោះ​មាន​ ៖

Untitled-1 copy

​ទី​១-​ទីក្រុង​សេ​អ៊ូ​លអ​ស់ការ​អត់ធ្មត់​ ចំពោះ​កូរ៉េ​ខាងជើង​

​តាម​ការ​ពិត​ហេតុការណ៍​ខាងលើ​ធ្លាប់​ កើតឡើង​ក្នុង​អតីតកាល​ហើយ​ភាគី​កូរ៉េ​ ខាងជើង​ជា​អ្នក​បង្កហេតុ​មុន​។​ កូរ៉េ​ខាង​ ជើង​ធ្លាប់​បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ អា​មេ​រិ​ក​ វាយ​កម្ទេច​នាវាចម្បាំង​កូរ៉េ​ខាង​ ត្បូង​និង​ធ្វើ​ឱ្យ​ធ្លាក់​យន្ដហោះ​ស៊ី​វិល​ជា​ ដើម​។​ល​។​ ដែល​សកម្មភាព​បែប​នេះ​ តែងតែ​កើត​ឡើងជា​បន្ដបន្ទាប់​ធ្វើ​ឱ្យ​កូរ៉េ​ខាងត្បូង​មិន​អាច​បន្ដ​អត់ធ្មត់​ទៀត​បាន​ ។​

​កាលពី​ឆ្នាំ​២០១៣​ ប្រធានាធិបតី​កូរ៉េ​ ខាងត្បូង​លោកស្រី​ ផាក​ គឿ​ន​ហេ​ ធ្លាប់​ បាន​ប្រកាស​ថា​ នឹង​តបត​វិញ​ដោយ​គ្មាន​ ការ​អាណិតអាសូរ​ចំពោះ​ការ​គំរាម​ កំហែង​ពី​កូរ៉េ​ខាងជើង​ឡើយ​។​ លោកស្រី​ បញ្ជាក់​ទៀត​ថា​ កូរ៉េ​ខាងជើង​អាច​នឹង​ ត្រូវ​លុប​ចេញពី​ផែនទី​ប្រសិនបើ​នៅ​តែ​បន្ដ​គំរាមកំហែង​ដោយ​បរមាណូ​ ។​

​ទី​២-​អា​មេ​រិ​ក​វាយប្រហារ​ទីតាំង​ របស់​កូរ៉េ​ខាងជើង​

​នៅ​ពេល​ណា​ដែល​អា​មេ​រិ​ក​វាយ​ ប្រហារ​ទីតាំង​បរមាណូ​កូរ៉េ​ខាងជើង​នោះ​ក៏​ជា​កត្ដា​ដែល​អាច​ជំរុញ​ឱ្យ​ទីក្រុង​ព្យុ​ង​ យ៉ាង​បើក​ការ​វាយប្រហារ​ទៅ​លើ​កូរ៉េ​ ខាងត្បូង​ដែរ​។​ ប៉ុន្ដែ​អ្នកឯកទេស​វិភាគ​ បញ្ជាក់​ថា​ កត្ដា​ខាងលើ​ពិបាក​កើតឡើង​ ដោយសារ​តែ​អា​មេ​រិ​ក​ត្រូវ​គិតគូរ​ពី​ផល​ ប្រយោជន៍​មុន​ពេល​វាយប្រហារ​ បើ​គ្មាន​ ប្រយោជន៍​ទេ​អា​មេ​រិ​ក​នឹង​មិន​ចំណាយ​ ប្រាក់​អត់​ប្រយោជន៍​ឡើយ​ ។​

​ទី​៣-​អា​មេ​រិ​ក​ការពារ​សម្ពន្ធមិត្ដ​

​ប្រសិនបើ​កូរ៉េ​ខាងជើង​មាន​វិវាទ​ជាមួយ​កូរ៉េ​ខាងត្បូង​ ជប៉ុន​ ឬ​អា​មេ​រិ​ក​អាច​ នឹង​ជំរុញ​ឱ្យ​មាន​សង្គ្រាម​កើតឡើង​។​ ពេល​ នោះ​អា​មេ​រិ​ក​អាច​នឹង​ជួយ​ដល់​សម្ពន្ធមិត្ដ​ វាយប្រហារ​កូរ៉េ​ខាងជើង​ជា​មិន​ខាន​ ។​

​កត្ដា​មួយ​ចំនួន​ទៀត​ដែល​អាច​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើង​នោះ​មានការ​ដាក់​ ទណ្ឌកម្ម​ពី​អា​មេ​រិ​ក​ក៏​ដូច​ជា​មិន​ព្រម​ចុះ​ សន្ធិសញ្ញា​សន្ដិភាព​ដែល​កូរ៉េ​ខាងជើង​បាន​ ស្នើ​ជា​ច្រើន​ដង​មក​នោះ​។​ កាលពី​កិច្ច​ ប្រជុំ​អង្គការសហប្រជាជាតិ​កន្លង​មក​ កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា​ ទីក្រុង​ព្យុ​ង​ យ៉ាង​ចង់ឱ្យ​មាន​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​អា​មេ​រិ​ក​ដើម្បី​បញ្ចប់សង្គ្រាម​ឧបទ្វីប​ កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣​ និង​បង្កើត​ទំនាក់​ ទំនង​ល្អ​ប្រសើរ​ជាមួយ​អា​មេ​រិ​ក​ឡើង​វិញ​បញ្ចប់​ការ​ចងគំនុំ​គុំកួន​នឹង​គ្នា​ ។​

​រដ្ឋមន្ដ្រី​ការ​បរទេស​កូរ៉េ​ខាងជើង​លោក​ Ri​ su​ Yong​ មាន​ប្រសាសន៍​ថា​ ប្រ​សិន​ បើ​អា​មេ​រិ​ក​ផ្លាស់​ប្ដូរ​គោល​ជំហរ​ និង​ យោគយល់​ក៏​ដូច​ជា​ព្រួយបារម្ភ​ពី​សន្ដិ​ សុខ​នៅ​ឧបទ្វីប​កូរ៉េ​នោះ​អា​មេ​រិ​ក​គួរតែ​យល់ព្រម​ឱ្យ​មាន​សន្ធិសញ្ញា​សន្ដិភាព​ជាមួយ​កូរ៉េ​ខាងជើង​ទាំងនោះ​ជា​វិធីសាស្ដ្រ​ ដ៏​ល្អ​សម្រាប់​បញ្ចប់​ស្ថានភាព​តានតឹង​ នៅ​ឧបទ្វីប​កូរ៉េ​ ។​

​លោក​ Ri​ Su​ Yong​ បញ្ជាក់​ថា​ កូរ៉េ​ ខាងជើង​បាន​ខិតខំ​ឱ្យ​មាន​សន្ធិសញ្ញា​សន្ដិភាព​ពេញលេញ​បញ្ចប់​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដើម្បី​ធានា​សន្ដិសុខ​ស្ថិរភាព​ នៅ​ឧបទ្វីប​កូរ៉េ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ល្អ​ ប្រសើរ​រវាង​កូរ៉េ​ខាងជើង​នឹង​អា​មេ​រិ​ក​ក៏​ដូច​ជា​អង្គការសហប្រជាជាតិ​ ។​

​ប្រការ​ដែល​ចុះ​កិច្ចព្រមព្រៀង​គឺជា​ ហេតុ​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​បញ្ចប់​ការ​ព្រួយ​ បារម្ភ​ហើយ​កូរ៉េ​ខាងជើង​អាច​នឹង​ពិ​ចារ​ ណា​បោះបង់​កម្មវិធី​បរមាណូ​ក្រោយ​ពេ​ ល​ មាន​សន្ធិសញ្ញា​សន្ដិភាព​។​ មួយវិញទៀត​ កូរ៉េ​ខាងជើង​ក៏​មិន​ចង់ឱ្យ​មានការ​ដាក់​ ទណ្ឌកម្ម​ពី​សហគមន៍​អន្ដរជាតិ​ដែរ​ ព្រោះ​ ការ​ដាក់​ទណ្ឌកម្ម​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ ជើង​នៅ​ទ្រឹង​មួយ​កន្លែង​ឬ​ថយ​ចុះ​ទៀត​ ផង​ ។​

​កន្លង​មក​លោក​ Ri​ Su​ Yong​ បាន​ ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​អង្គការ​សហ​ ប្រជាជាតិ​នៅ​ទីក្រុង​ញូ​វ​យ៉​កថា​ ការ​ដាក់​ ទណ្ឌកម្មសេដ្ឋកិច្ច​បាន​រារាំង​គោលដៅ​ អភិវឌ្ឍន៍​។​ ទន្ទឹម​នឹង​នោះ​ក៏​បាន​ថ្កោល​ ទោស​អា​មេ​រិ​កថា​ បាន​រក្សា​គំនុំ​ប្រឆាំង​ កូរ៉េ​ខាងជើង​ ។​

​លោក​ Ri​ Su​ Yong​ បាន​បញ្ជាក់​នៅ​ ក្នុង​កិច្ចប្រជុំ​ពី​របៀបវារៈ​ពី​ការ​អភិវឌ្ឍ​ របស់​អង្គការសហប្រជាជាតិ​ដោយ​លោក​ បាន​បញ្ជាក់​ថា​ របៀបវារៈ​នេះ​ពិតជា​ សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។​ ប៉ុន្ដែ​លោក​ ព្រមាន​ថា​ ការ​អភិវឌ្ឍ​នឹង​មិន​ឈាន​ដល់​ គោលដៅ​នោះ​ឡើយ​ប្រសិនបើ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ នៅ​តែ​រក្សា​យូរអង្វែង​នោះ​ ។​

​កាលពី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​ សមាជិក​អង្គការសហប្រជាជាតិ​បាន​ អនុម័ត​គម្រោង​អភិវឌ្ឍន៍​ ហើយ​យក​ គោលដៅ​ចុង​ក្រោយ​នា​ឆ្នាំ​២០៣០​ ដោយ​ ក្នុង​រយៈពេល​នោះ​ត្រូវ​តែ​កាត់​បន្ថយ​ភាព​ ក្រីក្រ​ការពារ​ផែនដី​ និង​គុណភាព​វិស័យ​ អប់រំ​ ។​

​ក្រៅពី​នេះ​សុន្ទរកថា​របស់​លោក​ Ri​ Su​ Yong​ ដែល​បាន​ផ្ដល់​ទៅ​អង្គការ​ សហប្រជាជាតិ​មាន​ឃ្លា​មួយ​សរសេរ​ថា​“​អា​មេ​រិ​ក​នៅ​តែ​ព្យាយាម​គាបសង្កត់​ លើ​វិស័យ​សំខាន់​សម្រាប់​ជីវភាព​រស់នៅ​ របស់​ពលរដ្ឋ​កូរ៉េ​ខាងជើង​នៅ​ក្រោម​រូបភាព​ផ្សេងៗ​ក៏​ដូច​ជា​ចងគំនុំ​ក្នុង​គោល​ ដៅ​លុប​បំបាត់​របប​សង្គមនិយម​នៅ​កូរ៉េ​ ខាងជើង​”​ ។​

​លោក​ Ri​ ក៏​បាន​ប្រកាស​ទៀត​ថា​ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​មេដឹកនាំ​ គី​ម​ ជុង​អ៊ុ​ន​ កូរ៉េ​ខាងជើង​កំពុង​តែ​ ទទួល​ជោគជ័យ​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ រឹង​មាំ​បើ​ទោះបី​ទទួល​រង​ការ​ដាក់​ទណ្ឌ​ កម្ម​ក៏​ដោយ​ ។​

​ជា​យូរណាស់​មក​ហើយ​កូរ៉េ​ខាងជើង​ បាន​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​ពី​អា​មេ​រិ​ក​និង​សហគមន៍​អន្ដរជាតិ​ដោយសារ​តែ​ កម្មវិធី​បរមាណូ​និង​កាំជ្រួច​មី​ស៊ី​ល​របស់​ខ្លួន​ ហើយ​ទណ្ឌកម្ម​នោះ​អាច​នឹង​បង្កើន​ បន្ថែម​ទៀត​ប្រសិនបើ​កូរ៉េ​ខាងជើង​នៅ​ តែ​បន្ដ​សាកល្បង​មី​ស៊ី​ល​ក្នុង​ឱកាស​ខួប​ គម្រប់​៧០​ឆ្នាំ​ថ្ងៃ​ដែល​បង្កើត​គណបក្ស​ ពលករ​កូរ៉េ​ខាងជើង​ ។​

​មាន​សន្ធិសញ្ញា​សន្ដិភាព​ពេញលេញ​កូរ៉េ​ខាងជើង​អាច​បញ្ចប់​ការ​គំរាមកំហែង​ ដល់​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​នោះ​មាន​អា​មេ​រិ​ក​និង​កូរ៉េ​ខាងត្បូង​។​ កន្លង​មក​កូរ៉េ​ ខាងជើង​តែងតែ​គំរាមកំហែង​វាយ​ ប្រហារ​ដោយ​គ្មាន​ក្ដី​អាណិតអាសូរ​ឬ​វាយ​ ប្រហារ​ដោយ​គ្រាប់បែកបរមាណូ​ទៅ​ លើ​កូរ៉េ​ខាងត្បូង​ និង​អា​មេ​រិ​ក​ រាល់ពេល​ ដែល​ប្រទេស​ទាំង​២​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ រួម​គ្នា​។​ ហេតុ​អ្វី​បានជា​ទីក្រុង​ព្យុ​ង​យ៉ាង​ តែងតែ​គំរាមកំហែង​បែប​នេះ​?

​មនុស្ស​ជា​ច្រើន​បាន​ចាត់​ទុក​ថា​ ដោយ​ សារ​កូរ៉េ​ខាងជើង​មាន​គ្រាប់បែកបរមាណូ​ នៅ​ក្នុង​ដៃ​ ចំណែក​ភាគី​កូរ៉េ​ខាងត្បូង​មិន​ មាន​គ្រាប់បែក​ប្រល័យ​លោក​ហើយ​ត្រូវ​ពឹងផ្អែក​ទៅ​លើ​ឃ្លាំង​អាវុធ​បរមាណូ​អា​ មេ​រិ​ក​ដែល​នៅ​ឆ្ងាយ​ដាច់​ស្រយាល​។​ ដូច្នេះ​ការ​គំរាមកំហែង​វាយប្រហារ​ដោយ​ បរមាណូ​ពី​កូរ៉េ​ខាងជើង​ពិតជា​ធ្វើ​ឱ្យ​ភាគី​កូរ៉េ​ខាងត្បូង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​ មាន​ សំណួរ​មួយ​បាន​ចោទសួរ​ថា​ តើ​វិមាន​ បៃតង​ “​វិមាន​ប្រធានាធិបតី​ប​របស់​កូរ៉េ​ ខាងត្បូង​អាច​គិតគូរ​ដល់​ការ​ផលិត​គ្រាប់បែកបរមាណូ​សម្រាប់​ទប់ទល់​នឹង​ការ​ គំរាមកំហែង​ពី​កូរ៉េ​ខាងជើង​ដែរ​ឬទេ​?​ ៕​

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print