ខេត្តកណ្ដាល៖ កម្មកររោងចក្រ ខូសម៉ូ តិចស្តាយ ខូ.អិល.ធី.ឌី ស្ថិតក្នុងភូមិស្វាយជ្រំុ ឃំុបែកចានបន្តធ្វើកូដកម្ម កាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ស្ថិតក្នុងភូមិស្វាយជ្រំុ ឃំុបែកចាន។
កូដកម្មនេះមានកម្មករចូលរួមប្រមាណជិត១០០នាក់លើចំនួនកម្មករសរុប៨៥៩នាក់ ស្រី៤៦០ បានឈរមុខរោងចក្រមិនចូលធ្វើការ នឹង ចាក់មេក្រូស្រែកបំពងសំលេងទាមទារលក្ខខ័ណ្ឌការងារ។
ករណីកូដកម្មនេះត្រូវខាងកម្មករប្រាប់«នគរដ្រេហ្គន»អោយដឹងថាៈ មានការដឹកនាំចូលរួមធ្វើកូដកម្មដោយពីរសហជីពៈ
1-សហព័ន្ធសហជីពមិត្តភាពកម្មករ
2-សហជីពកម្មករឧស្សាហកម្មកាត់ ដេរកម្ពុជាទាមទារល័ក្ខខ័ណ្ឌការងារ11ចំនុច។
មកទល់ម៉ោង៨កន្លះនេះ(ពំុទាន់មានដំដោះស្រាយនៅឡើយទេ)៕
...
ដោយ៖ សុខ ខេមរា