ក្នុងពេលដែលឧបទ្វីបកូរ៉េកំពុងតែ ប្រឈមមុខតានតឹងនោះក្រុមអ្នកវិភាគ អន្ដរជាតិបានលើកឡើងពីកត្ដាមួយចំនួន ដែលអាចជំរុញឱ្យមានសង្គ្រាមឧបទ្វីប កូរ៉េកើតឡើង។ តាមសារព័ត៌មាន National Interest បានសរសេរថា កត្ដា ដែលអាចជំរុញឱ្យមានសង្គ្រាមកើតឡើង នោះមាន ៖
ទី១-ទីក្រុងសេអ៊ូលអស់ការអត់ធ្មត់ ចំពោះកូរ៉េខាងជើង
តាមការពិតហេតុការណ៍ខាងលើធ្លាប់ កើតឡើងក្នុងអតីតកាលហើយភាគីកូរ៉េ ខាងជើងជាអ្នកបង្កហេតុមុន។ កូរ៉េខាង ជើងធ្លាប់បានបាញ់ទម្លាក់យន្ដហោះចម្បាំង អាមេរិក វាយកម្ទេចនាវាចម្បាំងកូរ៉េខាង ត្បូងនិងធ្វើឱ្យធ្លាក់យន្ដហោះស៊ីវិលជា ដើម។ល។ ដែលសកម្មភាពបែបនេះ តែងតែកើតឡើងជាបន្ដបន្ទាប់ធ្វើឱ្យកូរ៉េខាងត្បូងមិនអាចបន្ដអត់ធ្មត់ទៀតបាន ។
កាលពីឆ្នាំ២០១៣ ប្រធានាធិបតីកូរ៉េ ខាងត្បូងលោកស្រី ផាក គឿនហេ ធ្លាប់ បានប្រកាសថា នឹងតបតវិញដោយគ្មាន ការអាណិតអាសូរចំពោះការគំរាម កំហែងពីកូរ៉េខាងជើងឡើយ។ លោកស្រី បញ្ជាក់ទៀតថា កូរ៉េខាងជើងអាចនឹង ត្រូវលុបចេញពីផែនទីប្រសិនបើនៅតែបន្ដគំរាមកំហែងដោយបរមាណូ ។
ទី២-អាមេរិកវាយប្រហារទីតាំង របស់កូរ៉េខាងជើង
នៅពេលណាដែលអាមេរិកវាយ ប្រហារទីតាំងបរមាណូកូរ៉េខាងជើងនោះក៏ជាកត្ដាដែលអាចជំរុញឱ្យទីក្រុងព្យុង យ៉ាងបើកការវាយប្រហារទៅលើកូរ៉េ ខាងត្បូងដែរ។ ប៉ុន្ដែអ្នកឯកទេសវិភាគ បញ្ជាក់ថា កត្ដាខាងលើពិបាកកើតឡើង ដោយសារតែអាមេរិកត្រូវគិតគូរពីផល ប្រយោជន៍មុនពេលវាយប្រហារ បើគ្មាន ប្រយោជន៍ទេអាមេរិកនឹងមិនចំណាយ ប្រាក់អត់ប្រយោជន៍ឡើយ ។
ទី៣-អាមេរិកការពារសម្ពន្ធមិត្ដ
ប្រសិនបើកូរ៉េខាងជើងមានវិវាទជាមួយកូរ៉េខាងត្បូង ជប៉ុន ឬអាមេរិកអាច នឹងជំរុញឱ្យមានសង្គ្រាមកើតឡើង។ ពេល នោះអាមេរិកអាចនឹងជួយដល់សម្ពន្ធមិត្ដ វាយប្រហារកូរ៉េខាងជើងជាមិនខាន ។
កត្ដាមួយចំនួនទៀតដែលអាចជំរុញឱ្យមានសង្គ្រាមផ្ទុះឡើងនោះមានការដាក់ ទណ្ឌកម្មពីអាមេរិកក៏ដូចជាមិនព្រមចុះ សន្ធិសញ្ញាសន្ដិភាពដែលកូរ៉េខាងជើងបាន ស្នើជាច្រើនដងមកនោះ។ កាលពីកិច្ច ប្រជុំអង្គការសហប្រជាជាតិកន្លងមក កូរ៉េខាងជើងបានបញ្ជាក់ថា ទីក្រុងព្យុង យ៉ាងចង់ឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមឧបទ្វីប កូរ៉េឆ្នាំ១៩៥០-១៩៥៣ និងបង្កើតទំនាក់ ទំនងល្អប្រសើរជាមួយអាមេរិកឡើងវិញបញ្ចប់ការចងគំនុំគុំកួននឹងគ្នា ។
រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងជើងលោក Ri su Yong មានប្រសាសន៍ថា ប្រសិន បើអាមេរិកផ្លាស់ប្ដូរគោលជំហរ និង យោគយល់ក៏ដូចជាព្រួយបារម្ភពីសន្ដិ សុខនៅឧបទ្វីបកូរ៉េនោះអាមេរិកគួរតែយល់ព្រមឱ្យមានសន្ធិសញ្ញាសន្ដិភាពជាមួយកូរ៉េខាងជើងទាំងនោះជាវិធីសាស្ដ្រ ដ៏ល្អសម្រាប់បញ្ចប់ស្ថានភាពតានតឹង នៅឧបទ្វីបកូរ៉េ ។
លោក Ri Su Yong បញ្ជាក់ថា កូរ៉េ ខាងជើងបានខិតខំឱ្យមានសន្ធិសញ្ញាសន្ដិភាពពេញលេញបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ដើម្បីធានាសន្ដិសុខស្ថិរភាព នៅឧបទ្វីបកូរ៉េនិងធ្វើឱ្យទំនាក់ទំនងល្អ ប្រសើររវាងកូរ៉េខាងជើងនឹងអាមេរិកក៏ដូចជាអង្គការសហប្រជាជាតិ ។
កន្លងមកលោក Ri Su Yong បាន ប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហ ប្រជាជាតិនៅទីក្រុងញូវយ៉កថា ការដាក់ ទណ្ឌកម្មសេដ្ឋកិច្ចបានរារាំងគោលដៅ អភិវឌ្ឍន៍។ ទន្ទឹមនឹងនោះក៏បានថ្កោល ទោសអាមេរិកថា បានរក្សាគំនុំប្រឆាំង កូរ៉េខាងជើង ។
លោក Ri Su Yong បានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំពីរបៀបវារៈពីការអភិវឌ្ឍ របស់អង្គការសហប្រជាជាតិដោយលោក បានបញ្ជាក់ថា របៀបវារៈនេះពិតជា សំខាន់ក្នុងការអភិវឌ្ឍ។ ប៉ុន្ដែលោក ព្រមានថា ការអភិវឌ្ឍនឹងមិនឈានដល់ គោលដៅនោះឡើយប្រសិនបើការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសមួយចំនួន នៅតែរក្សាយូរអង្វែងនោះ ។
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ សមាជិកអង្គការសហប្រជាជាតិបាន អនុម័តគម្រោងអភិវឌ្ឍន៍ ហើយយក គោលដៅចុងក្រោយនាឆ្នាំ២០៣០ ដោយ ក្នុងរយៈពេលនោះត្រូវតែកាត់បន្ថយភាព ក្រីក្រការពារផែនដី និងគុណភាពវិស័យ អប់រំ ។
ក្រៅពីនេះសុន្ទរកថារបស់លោក Ri Su Yong ដែលបានផ្ដល់ទៅអង្គការ សហប្រជាជាតិមានឃ្លាមួយសរសេរថា“អាមេរិកនៅតែព្យាយាមគាបសង្កត់ លើវិស័យសំខាន់សម្រាប់ជីវភាពរស់នៅ របស់ពលរដ្ឋកូរ៉េខាងជើងនៅក្រោមរូបភាពផ្សេងៗក៏ដូចជាចងគំនុំក្នុងគោល ដៅលុបបំបាត់របបសង្គមនិយមនៅកូរ៉េ ខាងជើង” ។
លោក Ri ក៏បានប្រកាសទៀតថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំ គីម ជុងអ៊ុន កូរ៉េខាងជើងកំពុងតែ ទទួលជោគជ័យនៅក្នុងគោលដៅអភិវឌ្ឍន៍ រឹងមាំបើទោះបីទទួលរងការដាក់ទណ្ឌ កម្មក៏ដោយ ។
ជាយូរណាស់មកហើយកូរ៉េខាងជើង បានទទួលរងការដាក់ទណ្ឌកម្មពីអាមេរិកនិងសហគមន៍អន្ដរជាតិដោយសារតែ កម្មវិធីបរមាណូនិងកាំជ្រួចមីស៊ីលរបស់ខ្លួន ហើយទណ្ឌកម្មនោះអាចនឹងបង្កើន បន្ថែមទៀតប្រសិនបើកូរ៉េខាងជើងនៅ តែបន្ដសាកល្បងមីស៊ីលក្នុងឱកាសខួប គម្រប់៧០ឆ្នាំថ្ងៃដែលបង្កើតគណបក្ស ពលករកូរ៉េខាងជើង ។
មានសន្ធិសញ្ញាសន្ដិភាពពេញលេញកូរ៉េខាងជើងអាចបញ្ចប់ការគំរាមកំហែង ដល់បណ្ដាប្រទេសជិតខាងក្នុងនោះមានអាមេរិកនិងកូរ៉េខាងត្បូង។ កន្លងមកកូរ៉េ ខាងជើងតែងតែគំរាមកំហែងវាយ ប្រហារដោយគ្មានក្ដីអាណិតអាសូរឬវាយ ប្រហារដោយគ្រាប់បែកបរមាណូទៅ លើកូរ៉េខាងត្បូង និងអាមេរិក រាល់ពេល ដែលប្រទេសទាំង២ចាប់ផ្ដើមធ្វើសមយុទ្ធ រួមគ្នា។ ហេតុអ្វីបានជាទីក្រុងព្យុងយ៉ាង តែងតែគំរាមកំហែងបែបនេះ?
មនុស្សជាច្រើនបានចាត់ទុកថា ដោយ សារកូរ៉េខាងជើងមានគ្រាប់បែកបរមាណូ នៅក្នុងដៃ ចំណែកភាគីកូរ៉េខាងត្បូងមិន មានគ្រាប់បែកប្រល័យលោកហើយត្រូវពឹងផ្អែកទៅលើឃ្លាំងអាវុធបរមាណូអា មេរិកដែលនៅឆ្ងាយដាច់ស្រយាល។ ដូច្នេះការគំរាមកំហែងវាយប្រហារដោយ បរមាណូពីកូរ៉េខាងជើងពិតជាធ្វើឱ្យភាគីកូរ៉េខាងត្បូងព្រួយបារម្ភយ៉ាងខ្លាំង។ មាន សំណួរមួយបានចោទសួរថា តើវិមាន បៃតង “វិមានប្រធានាធិបតីបរបស់កូរ៉េ ខាងត្បូងអាចគិតគូរដល់ការផលិតគ្រាប់បែកបរមាណូសម្រាប់ទប់ទល់នឹងការ គំរាមកំហែងពីកូរ៉េខាងជើងដែរឬទេ? ៕
ប្រែសម្រួល៖ ម៉ែវ សាធី