គ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរ មានទម្ងន់ដល់ទៅ៥៤០០គីឡូក្រាម ក្នុងនោះមានរំសេវ២៤០០គីឡូក្រាម ត្រូវបានគេចាត់ទុកថាជាគ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរ ពេលនេះត្រូវបានបំផ្ទុះបំផ្លាញចោលដោយជោគជ័យហើយ។
គ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរត្រូវបានរកឃើញនៅបាតទន្លេជីកប្រទេសប៉ូឡូញ ជាប់ដែនសមុទ្របាល់ទិក។ ក្រុមមុជទឹកបានរៀបចំបំផ្ទុះចោលនៅថ្ងៃទី១៣ខែតុលា ។
ក្រុមមុជទឹកបានខិតខំអស់រយៈពេលដល់៥ថ្ងៃដើម្បីបំផ្លាញគ្រាប់បែកខាងលើ។ ពលរដ្ឋប្រមាណ៧៥០នាក់រស់នៅក្បែរ ដងទន្លេជីក Piast ក្នុងស្រុកSwinoujscie ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
គ្រាប់បែកមានទម្ងន់ជាង៥តោន មានឈ្មោះថា Tallboy បានចាប់ផ្តើមរៀបចំការបំផ្លាញតាំងពីថ្ងៃទី១២ខែតុលា ។ ការសម្រេចបំផ្ទុះនេះគឺដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង។ ចំណែកក្រុមអ្នកមុជទឹក គឺបានចេញឆ្ងាយពីទីតាំងផ្ទុះដោយសវុត្ថិភាព។
គ្រាប់បែកខាងលើត្រូវបានកម្លាំងទាហានអាកាសប៉ូឡូញទម្លាក់នៅឆ្នាំ១៩៤៥។ គ្រាប់បែកនោះត្រូវបានគេឲ្យរហស្សនាមថា គ្រាប់បែករញ្ជួយដីដោយវាមានកម្លាំងផ្ទុះខ្លាំង ។ តាមរូបភាពដែលបានបំផ្ទុះបំផ្លាញចោលនោះឃើញថា វាពិតជាផ្ទុះខ្លាំង បង្កឲ្យមានភ្នំទឹកកម្ពស់រាប់សិបម៉ែត្រ៕