លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

ចែករំលែក៖

អន្តរជាតិ៖ ក្នុងអំឡុងទស្សនកិច្ចថ្ងៃទីរបស់លោកប្រធានាធិបតីចិន ស៊ី ជិនភីងស្ថិតនៅក្នុងមូលដ្ឋានទ័ពម៉ារីនៅទីក្រុងឆាវចូខេត្តគ័ងតុងភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ១៣ ខែតុលា ថ្មីៗនេះ លោក ស៊ី បានប្រាប់ឲ្យកងម៉ារីនៃកងទ័ពជើងទឹករំដោះប្រជាជនចិនពង្រឹងសមត្ថភាពធ្វើសង្គ្រាម និងត្រៀមលក្ខណៈទប់ទល់គ្រោះថ្នាក់ជានិច្ច ដោយលោកប្រធានាធិបតីចិនរូបនេះ បានសង្កត់ធ្ងន់ថាកងម៉ារីត្រូវពង្រឹងសមត្ថភាពប្រយុទ្ធដើម្បីប្រែក្លាយជាកងទ័ពដ៏មានឥទ្ធិពលមួយ ដែលអាចប្រតិបត្តិការឆ្លើយតបលឿនរហ័ស និងមានសមត្ថភាពប្រយុទ្ធក្រោមលក្ខខណ្ឌអាកាសធាតុគ្រប់បែបយ៉ាង

លោកស៊ី ដែលជាប្រធានគណៈកម្មការយោធាមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងតាមរយៈទូរទស្សន៍រដ្ឋចិន CCTV យ៉ាងដូច្នេះថា«​ផ្តោតការគិតនិងថាមពលអ្នកលើការត្រៀមលក្ខណៈទៅធ្វើសង្គ្រាម ហើយត្រូវតែត្រៀមទប់ទល់គ្រោះថ្នាក់ជានិច្ច​»​បន្ថែមពីនេះ លោកប្រធានាធិបតី ស៊ី បានប្រាប់កងម៉ារីទៀតថា ពួកគេ មានការទទួលខុសត្រូវសំខាន់ក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពព្រមទាំងផលប្រយោជន៍លំហសមុទ្ររបស់ប្រទេស ក៏ដូចជាផលប្រយោជន៍នៅបរទេសផងដែរ

ជាមួយគ្នានោះ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់សម្រាប់កងម៉ារីចិនក្នុងការធ្វើការជិតស្និទ្ធបន្ថែមទៀតជាមួយកងកម្លាំងដទៃទៀតរបស់កងទ័ពរំដោះប្រជាជនចិន ហើយធ្វើសមាហរណកម្មស៊ីជម្រៅឲ្យប្រែក្លាយជាប្រព័ន្ធប្រតិបត្តិការួម

ដោយឡែកលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានបញ្ជាក់នៅថ្ងៃទី១៣ ខែតុលាថា ក្រុងប៉េកាំង នឹងវាយបកឆ្លើយតបនឹងរបាយការណ៍ដែលថា សភាអាមេរិកកំពុងត្រួតពិនិត្យលើកិច្ចព្រមព្រៀងចំនួនផ្គត់ផ្គង់សព្វាវុធទំនើបៗឲ្យតៃវ៉ាន់ លោក Zhao លើកឡើងទៀតថា៖«​សហរដ្ឋអាមេរិក គួរលុបចោលភ្លាមៗនូវគម្រោងលក់អាវុធឲ្យតៃវ៉ាន់ បញ្ឈប់កិច្ចព្រមព្រៀងលក់អាវុធណាៗទាំងអស់និងកាត់ចំណងទាក់ទងយោធាជាមួយតៃវ៉ាន់​»​

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោកស៊ី ជិនភីង ក្នុងមូលដ្ឋានទ័ពនេះ ធ្វើឡើងខណៈភាពតានតឹងកើនឡើងនៅច្រកសមុទ្រតៃវ៉ាន់ និងចំណងមិត្តភាពកាន់តែជិតស្និទ្ធរវាងតៃវ៉ាន់និងសហរដ្ឋអាមេរិក ខណៈចិនដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួន ប្តេជ្ញាប្រើកម្លាំងយោធាបើចាំបាច់៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print