ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អមដំណើរដោយក្រុមការងារពង្រឹងរបស់គណបក្សប្រជាជនស្រុកកណ្ដាលស្ទឹង តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ក្នុងការនាំយកអំណោយជូនប្រជាពលរដ្ឋនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលអមដំណើរជាមួលោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការកងអន្តរាគមន៍ចល័ត៩៩៩ និងលោកស្រី ហ៊ីង សុខលាភ បានចុះពិនិត្យគោលដៅក្នុងមូលដ្ឋានឃុំដេីមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលរងគ្រោះដោយទឹកជំនន់ដេីម្បីត្រៀមចល័តធ្វើអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ ដោយ៖ សិលា