អភិបាលរាជធានីភ្នំពេញ៖ ពិសារបាយកញ្ចប់ ក្រោមដំណក់ទឹកភ្លៀងមិនរងាទេ សំខាន់ឱ្យតែបានប្រជាពលរដ្ឋចៀសផុតពីការជន់លិចដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ពិសារបាយកញ្ចប់ ក្រោមដំណក់ទឹកភ្លៀង ដោះស្រាយក្រពះ ដើម្បីយកកម្លាំងដឹកនាំក្រុមការងារចុះអន្តរាគមន៍ ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥សង្កាត់ ក្នុងខណ្ឌដង្កោ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានភាពទទួលខុសត្រូវចំពោះមុខ គ្រប់កាលៈទេសៈ នៅជាប់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន បង្ហាញពីភាពកក់ក្តៅដល់ពួកគាត់ មានជំនឿជឿជាក់លើ អាជ្ញាធរ ដែលជាឪពុកម្តាយ គ្រប់គ្រងកូន ឱ្យរួចផុតពីរងគ្រោះ ។
នេះហើយជា ថ្នាក់ដឹកនាំ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចង់បាន ឱ្យមកបម្រើប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋ ទុក្ខរបស់ប្រជាពលរដ្ឋ គឺជាទុករបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ។

«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ក្នុងនោះសូម្បីតែ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ទាំងយប់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាមតំបន់មានទឹកជន់លិច កាលពីម្សិលមុិញ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print