បោះឆ្នោតនូវែលហ្សេឡង់៖ លោកស្រីនាយករដ្ឋមន្ត្រីបន្តជាប់ឆ្នោត​ជាថ្មី

ចែករំលែក៖

ដូចដែលបានព្យាករទុកការបោះឆ្នោតនៅក្នុងប្រទេសនូវែលហ្សេឡង់​លោកស្រី Jacinda Ardern ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត​នាថ្ងៃទី​១៧ខែតុលានេះ​ ។ ពលរដ្ឋ​បានពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកស្រី ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩ ។
សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណជិត​៨០ភាគរយ គណបក្សពលកររបស់លោកស្រី​Jacinda Ardern ទទួលបានការគាំទ្រដល់ទៅ​៤៩ភាគរយ។ ចំណែក គណបក្សជាតិ ទទួលបានការគាំទ្រតែ២៧ភាគរយ​ប៉ុណ្ណោះ។
គណបក្សរបស់លោកស្រី​Jacinda Ardern ទទួលបានការគាំទ្រយ៉ាងតិច​៦៤កៅអីក្នុងចំណោម​១២០កៅអីក្នុងសភា​។ ប្រសិនបើគណបក្ស​ពលករទទួលបានការគាំទ្រ​ មានកៅអីក្នុងសភាជាង​ពាក់កណ្តាល​ គណបក្សនេះនឹងបង្កើតរដ្ឋាភិបាល​ដោយមិនចាំបាច់​​បង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សផ្សេងទៀតឡើយ។
នាយករដ្ឋមន្ត្រី​Jacinda Ardern នឹងជំរុញឲ្យមានការកែទម្រង់ជាទ្រង់ទ្រាយធំដូចអ្វីដែលលោកស្រីបានសន្យាជាមួយពលរដ្ឋ ។​ នៅក្នុងអាណត្តិទីមួយ លោកស្រីមិនបានអនុវត្តអស់ការសន្យារបស់ខ្លួននោះឡើយ ដោយសារតែគណបក្សពលកររបស់លោកស្រីត្រូវបង្កើតរដ្ឋាភិបាលចម្រុះ។
លោក​​ Geofrey Miller អ្នកឯកទេសវិភាគនយោបាយមកពីមជ្ឈមណ្ឌល Democracy Project បានវាយតម្លៃថា​ជ័យជម្នះលើកនេះរបស់គណបក្សពលករ គឺជាជ័យជម្នះរបស់បុគ្គល​អ្នកដឹកនាំដ៏ល្អទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋ។ លោកស្រី ដូចជាតារាមួយដួងទទួលបានការគាំទ្រខ្ពស់»៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print