Update ៖ ផ្ទះពលរដ្ឋមួយខ្នងក្នុងតំបន់ទឹកលិចនៅខណ្ឌដង្កោ​ត្រូវអគ្គិភ័យឆេះខ្ទេច

ចែករំលែក៖

​ ភ្នំពេញ ៖ ក្នុងអំឡុងពេលទឹកលិចលំនៅឋានបងប្អូនប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ​ជាច្រេីនខ្នង​នោះ ក៏ស្រាប់តែមានផ្ទះពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុងខូចខាតសម្បត្តិទាំងអស់ ដោយសារតែការដុតទៀនបំភ្លឺក្នុងផ្ទះហើយភ្លេចពន្លត់ ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៥ និង៤០នាទីព្រឹកព្រលឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចម្តុំសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ព្រឹល ស៊ីដេត ភេទប្រុស ។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យភ្លើងឆេះផ្ទះនេះ គឺដោយសារតែម្ចាស់ផ្ទះដុតទៀនហើយភ្លេចពន្លត់ ទើបបណ្តាលឲ្យឆេះផ្ទះបែបនេះ ។ ដោយឡែក នៅក្នុងហេតុការនេះដែរក៏ធ្វើឲ្យផ្ទះ២ខ្នងផ្សេងទៀតនៅសងខាងផ្ទះឆេះនោះក៏មានការរោលខ្មៅៗមួយចំហៀងផ្ទះផងដែរ តែមិនឆេះនោះទេ ។
សមត្ថកិច្ចប្រាប់ទៀតថា នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យប្រចាំការនៅសាលាខណ្ឌដង្កោចំនួន២គ្រឿង ប៉ុន្តែបាញ់ទឹកអស់តែ១គ្រឿងភ្លើងរលត់ទៅវិញទាំងស្រុង ដោយមិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះឡើយ ៕

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print