រថយន្តហាយឡេនឌ័រប្រលះហុងដាសេ១២៥របួសបាក់ជើងធ្ងន់ម្នាក់នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីជាកម្មការិនីម្នាក់បានរងរបួសក្បាលនិងបាក់ជើងឆ្វេងរងរបួសធ្ងន់ខណះជិះម៉ូតូមួយគ្រឿងគោលបំណងត្រលប់មកផ្ទះត្រូវរថយន្តហាយឡេនឌ័របើកបញ្រ្ចាស់ទិសគ្នាបុកយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅភូមិ ពោធិវង្សឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាមុនពេលកើតហេតុមានម៉ូតូមួួគ្រឿងម៉ាកហុងដាសេ១២៥ សេរី ឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១AE ៦៤៩៥ បើកបរដោយ ឈ្មោះ មុំ សំហេង ភេទស្រី អាយុ៣៨ឆ្នាំមុរបរ កម្មការិនី រស់នៅភូមិ ព្រីនជ្រំ ឃុំ ព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀងបានធ្វើដំណើរ ទិសដៅពីជើងទៅត្បូងខណះនោះស្រាប់តែមានថយន្តមួយគ្រឿងម៉ាក ហាយឡេនឌ័រពណ៌ មាស ពាក់ស្លាកលេខ ភ្នំពេញ២A៥៤៤៥ បើកបរដោយឈ្មោះ ឃុន ផារីភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ ទិសដៅពីត្បូងទៅជើងបញ្រ្ចាស់គ្នាក៏បុកយ៉ាងពេញទំហឹងបណ្ដាលអោយដួលទាំងមនុស្សនិងម៉ូតូពេញតែម្ដង។

ក្រោយមកប្រជាពលរដ្ឋក៏បានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងយកជនរងគ្រោះទៅកាន់មន្ទីពេទ្យព្រមទាំងធ្វើការវាស់វែងនិងឃាត់ខ្លួនម្ចាស់រថយន្តនិងវត្ថុតាងទាង២គ្រឿងមកអធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការបន្តតាមច្បាប់។

មូលហេតុដោយសាររថយន្តបើកបរមិនប្រកាន់ស្តាំទើបកើតគ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង៕

image

image

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print