ជីដូនបណ្ដោយអោយចៅប្រុសជាងមួយខួបដើរលើដីភ្លេចខ្លួនដាំក្បាលចូលពាងទឺកលង់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានភាពភ្ញាក់ផ្អើលដល់ជីដូនព្រមទាំងអ្នកភូមិជិតខាងនាំគ្នាជួយសង្គ្រោះប៉ុន្តែអកុសសដាច់ខ្យល់ស្លាប់បាត់ទៅហើយខណះដែលចៅប្រុសបានទៅលេងពាងទឹករួចក៏ដាំដូងក្បាលចូលក្នុងពាងតូចបណ្ដាលអោយឈ្លក់ទឹកកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦ ស្ថិតនៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ។

យោងតាមជីដូនបានរៀបរាប់ទាំងទឹកភ្នែកថាចៅប្រុសដែលរងគ្រោះមានឈ្មោះសុខករុណាអាយុ១៣ខែរស់នៅក្នុងបន្ទុករបស់គាត់ខណះឪពុកម្ដាយបានផ្ញើរចៅអោយមើលថែរដោយជាប់រវល់ទៅធ្វើការរោងចក្រទាំង២នាក់នៅរាជធានីភ្នំពេញជាច្រើនខែមកហើយ។

ប្រភពបន្តថាដោយនៅថ្ងៃកើតហេតុរូបគាត់បានទុកចៅប្រុសអោយដើរលេងពីព្រោះជាប់រវល់ធ្វើការងារខាងក្រោយផ្ទះបាយលុះប្រមាណជាកន្លះម៉ោងស្រាប់តែស្ងាត់សំលេងចៅទើបគាត់ស្រែកហៅនិងដើររកអ្វីដែលគួរអោយភ្ញាក់ផ្អើលនិងស្រណោះបំផុតនោះបន្ទាប់ពីឃើញចៅដាំក្បាលចូលក្នុងពាងបាស់ជើងឡើងលើឈ្លក់ទឹកស្លាប់បាត៉បង្កអោយមានឆោឡោរដល់អ្នកភូមិនាំគ្នាជួយសងគ្រោះប៉ុន្តែអកុសសយឺតពេលទៅហើយ។

សពត្រូវបានមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

image852-768x1024

image

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print