សហរដ្ឋអាមេរិក៖ សម្តេចតេជោបានមានប្រសាសន៍ថាៈ បងប្អូនជនរួមជាតិជាទីនឹករលឹក !ខ្ញុំបានធ្វើដំណើរមកដល់ទីកន្លែងដែលត្រូវប្រជុំនៅម៉ោង១រសៀលម៉ោងនៅអាមេរិកនៃរដ្ឋ California ត្រូវនិងម៉ោង៤ទៀបភ្លឺម៉ោងនៅកម្ពុជា។
ដំណើរលើកនេះទោះជួបការលំបាកបន្តិចដោយត្រូវប្តូរយន្តហោះរហូត៣ដងនិងមិនបានសំរាកគ្រប់គ្រាន់តែខ្ញុំនៅតែសប្បាយចិត្តដោយបានតំណាងឱ្យកម្ពុជាចូលរួមក្នុងក្របខ័ណ្ឌអាសា៊នធ្វើការប្រជុំពិសេសជាមួយសហរដ្ឋអាមេរិក។
ខ្ញុំពិតជាមានការរីករាយដោយបងប្អូនជនរួមជាតិកម្ពុជាយើងដែលកំពុងរស់នៅសហរដ្ឋអាមេរិកមករង់ចាំទទួលនៅសណ្ឋាគារដែលខ្ញុំស្នាក់នៅ។
ខ្ញុំនឹងជួបសំណេះសំណាលជាមួយបងប្អូនខ្មែរយើងប្រមាណជាង៥០០នាក់នៅពេលបន្តិចទៀតនេះ៕
...
ដោយ៖ សុខ ខេមរា