ទៅឆក់កណ្តុរក្នុងស្រែបែរជាឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ មានករណីឆក់ស្លាប់ខ្លួនឯងកាលថ្ងៃទី14/2/2016វេលាម៉ោង11និង35នាទីនៅចំនុចដីស្រូវបាំងក្នុងភូមិកណ្ដាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយកណ្ថាល។ ចំងាយពីផ្លូវជាតិដល់ចំណុចកើតហេតុចំនួន1គីឡូ។

ជនរងគ្រោះឈ្មោះណៃ.សេងភេទប្រុសអាយុ55មានទីលំនៅភូមិកណ្ដាលក្រោមឃុំបន្ទាយដែកស្រុកកៀនស្វាយ។

សមត្ថកិច្ចបានអោយដឹងថា នៅវេលាដូចខាងលើជនរងគ្រោះពីរនាក់ឪពុកនិងកូនប្រុសរបស់គាត់ឈ្មោះសេង ពៅ អាយុ២១ឆ្ន្នាំទៅឆក់កណ្ដុរនៅលើដីស្រូវរបស់គាត់ពេលនោះគាត់ដើរមើលខ្សែលួសឆក់កណ្តុរតាមលើទំនប់ដីស្រូវហើយពីរនាក់ឪពុកនិងកូនទៅអូសអួននៅក្នងស្រះហើយគាត់បានប្រាប់កូនថាអញទៅមើលស្រះមួយទៀត រួចហើយគាត់ទៅបាត់ពេលកូនគាត់នៅដោះអួនបាត់ឪពុកយូរពេកនោះកូនគាត់បានដើរទៅរកឪពុកឃើញដេកស្លាប់នៅលើខ្សែរលួសឆក់កណ្ដុរលើដីស្រូវរួូចហើយកូនគាត់មកប្រាប់បងប្អូននិងម្ដាយថាឪពុកបានឆក់ស្លាប់នៅដីស្រូវហើយ។

ពេលនោះក្រុមគ្រួសារបានទៅយកសាកសព មកដល់ផ្ទះហើយលោកមេភូមិបានទូរស័ព្ទមកប្រាប់កំលាំងនគរបាលប៉ុស្ដិ៍នម៉ោង1និង25នាទីថាមានមនុស្សទៅឆក់កណ្តុរនៅលើដីស្រូវខ្លួនឯងស្លាប់គេយកមកផ្ទះហើយកំលាំងប៉ុស្តិ៍បានចុះមកដល់ផ្ទះសពហើយបានរាយការណ៍ប្រាប់ជំនាញ ស្រុកមកពិនិត្យនៅផ្ទះសាកសព ដឹងថាពិតជាឆក់ស្លាប់ខ្លួនពិតប្រាកដមែនហើយនិងបានប្រគល់សាកសពអោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

...

image857-1024x576

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print