ឆាយ វីរៈយុទ្ឋជំរុញយុវវ័យបរិច្ចាកឈាមដើម្បីបង្ហាញក្តីស្រឡាញ់

ចែករំលែក៖

ភ្នំពេញ៖ លោកឆាយ វីរៈយុទ្ឋតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងនៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្តល់ឈាមនាថ្ងៃទីវានៃក្តីស្រលាញ់១៤កុម្ភៈ។ ក្រៅពីបង្ហាញវត្តមានតារាចម្រៀងរូបនេះបានស្នើដល់យុវវ័យទាំងអស់ឈប់ចាត់ទុកថាថ្ងៃទី១៤ជាថ្ងៃបុណ្យសង្សា គួរតែងាកមកធ្វើអ្វីដែលល្អសម្រាប់សង្គមសម្រាប់ក្រុមគ្រួសារពិសេសគឺការចូលរួមផ្តល់ឈាម ជួយនិងបង្ហាញក្តីស្រលាញ់ដល់អ្នកជំងឺវិញប្រសើរជាង។

ផ្តល់ចំណាប់អារម្មណ៍ក្នុងឱកាសនៃទិវា”ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់”កាលពីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៦នាមជ្ឈមណ្ឌលជាតិផ្តល់ឈាមលោកឆាយ វីរៈយុទ្ឋបានបញ្ជាក់ថានេះជាលើកទី២ហើយដែលរូបលោកបានមកផ្តល់ឈាមព្រោះជំហ៊ានទី១លោកបានផ្តល់ម្តងកាលពីនៅអាយុជាង១០ឆ្នាំគ្រាកំពុងសិក្សាហើយលោកក៏ធ្លាប់ អំពាវនាវដល់មិត្តភក្តិកាលសម័យនោះចូលរួមបរិច្ចាកឈាម។លោកបញ្ជាក់ថានេះជាឱកាសទី២ក្រោយលោកបានប្រែក្លាយជីវិតជាតារាចម្រៀងមានអ្នកគាំទ្រជាច្រើនហើយលោកបានចាត់ទុកថាពិធីផ្តល់ឈាមម្តងទៀតដើម្បីជាការជួយដល់សង្គមយើងមួយផ្នែកដែរ។

តារាសំឡេងធ្ងន់រូបនេះបន្តថាលោកបានដឹងព័ត៌មានពីការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គួរតែចូលរួមផ្តល់ឈាមដែលជាការជួយសង្រ្គោះអាយុជីវិតអ្នកជំងឺដែលកំពុងតែដង្ហោយហៅ។ អ៊ីចឹងហើយលោកពិតជាសប្បាយចិត្តនិងរីករាយចូលរួមព្រោះនេះជាឱកាសបុណ្យនៃក្តីស្រឡាញ់ដែលប្រជាជនទូទាំងពិភពលោកប្រារព្ឋធ្វើ។លោកបន្តទៀតថាបុណ្យនៃក្តីស្រឡាញ់មិនមែនជាបុណ្យប្រពៃណីជាតិនោះទេដូចនេះយុវវ័យទាំងអស់គួរតែពិចារណាបុណ្យនេះយើងអាចចូលរួមបានប៉ុន្តែយើងត្រូវធ្វើតាមរយៈរូបភាពផ្សេងដូចជាផ្តល់ឈាមឬរូបភាពមនុស្សធម៌ជួយដល់ជនទីទ័លក្រជាដើមដែលនេះជាការបង្ហាញនៃក្តីស្រឡាញ់មួយដែរមិនចាំបាច់ក្នុងនាមជាគូសង្សារក៍បាន។ លើសពីនេះលោកសូមអំពាវនាវឲ្យយុវជនទាំងអស់គួរកុំយកថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបំផ្លាយអនាគតបំផ្លាញកិត្តិយសគ្រួសារនិងខ្លួនប្រាណនាំឲ្យខូចអនាគត។ក្នុងរូបភាពបែបមនុស្សធម៌ជួយដល់កិច្ចការសង្គមនេះលោកឆាយ វីរ់យុទ្ឋបានបង្ហាញឲ្យដឹងបន្តថាលោកធ្លាប់ជួយជាសកម្មភាពមនុស្សធម៌ផ្សេងៗមួយចំនែកដែរដូចជាចូលរួមបែបមនុស្សធម៌ដូចជាធ្លាប់ទៅចូលរួមការប្រគំតន្ត្រីនៅអូស្ត្រាលីជួយដល់កុមារកំព្រានៅប្រទេសកម្ពុជាទៅប្រទេសកូរ៉េរកថវិកាជួយដល់មន្ទីរពេទ្យគន្ឋបុប្ជាជាដើម។

គួរបញ្ជាក់ដែរថាយុវជនត្រូវបានគេចាត់ទុកថាជាក្រុមប្រជាជនគោលដៅនិងជាវិរៈជនបរិច្ចាកឈាមដល់សំខាន់នៅកម្ពុជា។ដោយសារមានការចូលរួមពីស្ថាប័នអង្គភាពវិស័យឯកជនអង្គការជាតិអន្តរជាតិការចូលរួមរបស់ប្រជាជនយើងមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចុះទទួលអំណោយឈាមរួមជាមួយការធ្វើយុទ្ឋនាការនានាបានចំនួន២៩៨លើកទូទាំងប្រទេសក្នុងនោះនៅរាជធានីភ្នំពេញបាន១៨៥លើកក្នុងឆ្នាំ២០១៥កន្លងទៅហើយទទួលបានអំណោយឈាមទាំងអស់ចំនួន៥៤៧៩៣ប្លោកក្នុងនោះនៅរាជធានីភ្នំពេញទទួលបាន៣៥១៥១ប្លោកស្មើនឹង៦៤ភាគរយនៃអំណោយឈាមទូទាំងប្រទេសក្នុងចំណោមអំណោយឈាមទាំងអស់គឺមានប្រជាជនអាយុពី១៨ឆ្នាំដល់៣០ឆ្នាំចំនួនរហូតដល់៦៧ភាគរយ៕

image

image

image

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print