«គ្រូទាយ» ខ្លា ខ្លាឃ្មុំ តោ បានព្យាករពីលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិក(មានវីដេអូ)​

ចែករំលែក៖

​នៅពេលដែលពិភពលោកជិតមានព្រឹត្តិការណ៍​សំខាន់ ទទួលបានការចាប់អារម្មណ៍ខ្ពស់ មានដូចជា បាល់ទាត់ពិភពលោក​ ឬបោះឆ្នោតអាមេរិកជាដើម គឺតែងតែមានការព្យាករពីលទ្ធផលជាមុន ហើយការព្យាករនោះគឺតាមរយៈសត្វគ្រប់ប្រភេទ​។
ពេលនេះការបោះឆ្នោតអាមេរិក កាន់តែខិតជិត​មកដល់ សួនសត្វមួយកន្លែងក្នុងទីក្រុង Krasnoyarsk, Siberia ប្រទេសរុស្ស៊ី គឺសួនសត្វRoyev Ruchey បានព្យាករពីបុគ្គលដែលជាប់ឆ្នោតប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ​២០២០។
នៅក្នុងឃ្លីបវីដេអូ ដែលសារព័ត៌មាន Moscow Times បង្ហោះ​ គឺ«គ្រូទាយជើង​៤​សត្វខ្លា» ​ឈ្មោះ Khan ជាសត្វខ្លា​Bengalពណ៌ស ដ៏កម្រ និងសត្វខ្លាឃ្មុំ​Buyan គឺបានទៅកាន់បេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃឌិន​មុនលោកត្រាំ។ ចំណែក​សត្វខ្លា Amur បានជ្រើសរើសលោកត្រាំ​មុនលោកបៃឌិន​។
នៅក្នុងការទស្សន៍ទាយរបស់សត្វខ្លា ឈ្មោះ Khan គឺសំដៅទៅស៊ីផ្លែឪឡឹក ដែលមានរូបភាពលោកបៃឌិន ហើយព្រងើយចំពោះឪឡឹកមានឈ្មោះលោកត្រាំ។ ដូចគ្នានោះដែរ ខ្លាឃ្មុំ Buyanក៏សំដៅទៅកាន់ផ្លែឈើមានរូបលោកបៃឌិនដូចគ្នា។ ចំណែក សត្វខ្លាAmur បានជ្រើសរើសយករូបលោកត្រាំ​ទៅវិញ។
សួនសត្វ Royev Ruchey បានចេញមុខបកស្រាយទៅកាន់ក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋថា មិនមានការលម្អៀងនោះឡើយ គឺផ្លែឪឡឹកដូចគ្នាទាំងអស់ ។
កាលពីបោះឆ្នោតឆ្នាំ​២០១៦ សត្វខ្លាឃ្មុំ ទឹកកក ឈ្មោះFelix មកពីសួនសត្វ​Royev Ruchey​ បានព្យាករថា លោកត្រាំ​ទទួលបានជ័យជម្នះ​ ហើយពេលនោះលោកត្រាំពិតជាទទួលបានជ័យជម្នះដូចការព្យាករមែន បើទោះបីការស្ទង់មតិមានលទ្ធផលលោកស្រីហីុលឡារី គ្លីនតុននាំមុខក្តី។
មកទល់ពេលនេះមានពលរដ្ឋអាមេរិក ជាង​៧០លាននាក់ហើយបានទៅបោះឆ្នោតមុនកំណត់​ដែលមានចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ​​។ អ្នកដែលបានបោះឆ្នោតរួចគឺមានការគាំទ្របេក្ខភាពច្បាស់លាស់របស់ខ្លួនមិនមានការកែប្រែនៅនាទីចុងក្រោយឡើយ៕

https://youtu.be/D6dSt5qO7yU

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print