«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក» លើក​ទី​៣ ​រៀបចំឡើង​តាម​អន​ឡាញ​ពី​ក្រុង​ហាណូយ ចាប់ពី​ថ្ងៃទី ២៨-២៩ ខែតុលា

ចែករំលែក៖

អន្តរជាតិ៖ ព្រោះតែ​ជំងឺ​​កូ​វីដ​-១៩ កំពុងរាតត្បាត​ជាសកលនៅលើពិភពលោក បានធ្វើឲ្យ«​វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF)» លើក​ទី​៣ បាន​រៀបចំឡើង​តាម​អន​ឡាញ​ពី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ចាប់ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០២០​។ ចំណែកក្នុង​ព្រឹត្តិការណ៍​នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​និង​ពាណិជ្ជកម្ម​អាមេរិក នឹង​ស្វាគមន៍​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​ក្នុង​តំបន់​និង​សកល និង​ដៃគូ​អភិវឌ្ឍ​ដទៃទៀត អម​ជាមួយ​របៀបវារៈ​សំខាន់ៗ​ដែល​កំណត់​អនាគត​នៃ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​ព្រឹត្តិការណ៍​ឆ្នាំនេះ នឹងមាន​វត្តមាន​រប​ស់លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក និងរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross និង​រដ្ឋមន្ត្រី​ថាមពល​អាមេរិក Dan Brouillette ផងដែរ​។ ចំណែកឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជាលោក W. Patrick Murphy ដែល​នឹងចូលរួម​ពិភាក្សា​ក្នុង​វេទិកា​នេះ​ផងដែរ​នោះ បាន​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ចូលរួម​ជាមួយ​លោក​ក្នុង​វេទិកា​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំនេះ ។

​ជាក់ស្តែង លោកឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា តាមរយៈ​វីដេអូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវកា​របស់​ស្ថានទូត​ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍​នេះ​គឺ​ល្អ​សម្រាប់​អ្នកជំនួញ ម​ន្រី្ត​រដ្ឋាភិបាល និង​និស្សិត​នៅ​កម្ពុជា ដែលមាន​ការចាប់អារម្មណ៍​ចង់ដឹង​បន្ថែម​ពី​និន្នាការ​ចុងក្រោយ នៅក្នុង​វិស័យសេដ្ឋកិច្ច​ឌី​ចី​ថ​ល សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ​។​ល​។​

​ឯកអគ្គរដ្ឋទូត​រូបនេះ នឹង​ធ្វើជា​វាគ្មិន​ពិភាក្សា​ត្រង់​ប្រធានបទ «​កាលានុវត្តភាព និង​ទស្សនវិស័យ​ធុរកិច្ច ក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មេគង្គ(Business Opportunities and Outlook in the Mekong Countries)» ជាមួយនឹង​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ឡាវ Peter M. Haymond, អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​វៀតណាម Daniel J. Kritenbrink, និង​ភារធារី​អាមេរិក​ប្រចាំ​មី​យ៉ាន់​ម៉ា Gwen Cardno ខណៈ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ថៃ Michael George DeSombre ជា​អ្នកសម្របសម្រួល​កិច្ចពិភាក្សា​នេះ​។

​សូមជម្រាបដែរថា  កិច្ចពិភាក្សា​របស់​វេទិកា​នេះ នឹង​ផ្តោតលើ​វឌ្ឍនភាព​ចុងក្រោយបង្អស់​នៃ​បរិយាកាស​ធុរកិច្ច​សម្រាប់​វិស័យ​សំខាន់ៗដូចជា៖ ថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច​ឌី​ចី​ថ​ល និង​ការថែទាំ​សុខភាព ជាដើម អម​ជាមួយ​ការផ្ដល់​អនុសាសន៍​គោ​នយោបាយ ក៏ដូចជា​កាលានុវត្តភាព​ថ្មី​សម្រាប់​ព​ង្រិ​ក​ភាពជា​ដៃគូ​ឯកជន​-​សាធារណៈ​ផងដែរ។

គួរបញ្ជាក់ថា​ វេទិកា​ធុរកិច្ច​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក (IPBF) គឺជា​ព្រឹត្តិការណ៍​ឈានមុខ​មួយ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ការវិនិយោគ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សហរដ្ឋអាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​៕ដោយ៖ស តារា

...

ទិដ្ឋភាពនៅវេទិកាធុរកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក លើកទី២ ដែលបានរៀបចំឡើងក្នុងទីក្រុង បាងកក ប្រទេសថៃ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩ ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print