តំបន់អាស៊ីអាគ្នេយ៍មានចំនួនអ្នកឆ្លងកូវីដ​-១៩ សរុបជាង​៩សែននាក់

ចែករំលែក៖

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ​-១៩នៅក្នុងតំបន់អាស៊ានបានកើនឡើងខ្ពស់គួរឲ្យបារម្ភ ក្នុងនោះមានប្រទេស​ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីជាដើម ។
គិតមកដល់ថ្ងៃទី​២៧ ខែតុលា ​​ នៅក្នុងតំបន់អាស៊ានទាំងមូលមានចំនួនអ្នកឆ្លងសរុបដល់ទៅ៩០៩.២៩២នាក់​​និងស្លាប់ ​២២.០៧៥នាក់។ ជាមួយគ្នានោះក៏មានអ្នកព្យាបាលជាសះស្បើយ ដល់ទៅ៧៦០.០៤៤នាក់​​ផងដែរ​ ។
ក្នុងរយៈពេល​២៤ម៉ោងកន្លងមក​​ប្រទេសអាស៊ានមានករណីឆ្លងថ្មីចំនួន៧.៣៥៩នាក់ ​និងស្លាប់ថ្មី​១៤២នាក់​។ ប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ​-១៩​ ស្ថិតនៅ​៤ប្រទេសគឺ Philippines, Indonesia, Myanmar និង Malaysia។ ក្នុងចំណោមប្រទេសទាំងនោះ​មាន មីយ៉ាន់ម៉ានិងឥណ្ឌូនេស៊ី ឆ្លងរាលដាលគួរឲ្យបារម្ភបំផុត។
បច្ចុប្បន្នឥណ្ឌូនេស៊ី​មានករណីឆ្លងខ្ពស់បំផុតនៅតំបន់អាស៊ាន ដោយមានអ្នកឆ្លង​ដល់ទៅ៣៩៦.៤៥៤នាក់ និងស្លាប់១៣.៥១២នាក់។លំដាប់ទីពីរ គឺ​ហ្វីុលីពីន​ ដែលមានអ្នកឆ្លង ៣៧៣.១៤៤នាក់​និងស្លាប់៧.០៥៣នាក់។ ​ ក្នុងចំណោមប្រទេសតំបន់អាស៊ាន​មាន​ប្រទេសប្រ៊ុយណេ ឡាវ និងទីម័រ មិនមានករណីឆ្លងថ្មី​ ឬស្លាប់ម្នាក់ណាឡើយក្នុងពេល​២៤ម៉ោងកន្លងមក​។
តាមគេហទំព័រ​Worldometerនៅលើពិភពលោកគិតមកដល់វេលាម៉ោង១៩និង៣០នាទី ថ្ងៃទី​២៨ខែតុលា មានអ្នកឆ្លងសរុប​៤៤.៣៥៧.៦៧១នាក់ និងស្លាប់ ១.១៧៣.៨០៨នាក់​។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ ៣២.៥០៥.១៥៥នាក់ផងដែរ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print