តូចចិត្តនិងអតីតប្រពន្ធមិនព្រមរួមរស់ជាមួយគ្នាវិញ បើកឡានក្រឡុកស៊ីម៉ង់ត៍បំបុកផ្ទះ

ចែករំលែក៖

ភ្នំពេញៈ ចំថ្ងៃ១៤ ទិវានៃក្ដីស្រឡាញ់ បុរសម្នាក់បានសម្រេចចិត្តបើកឡានក្រឡុកស៊ីម៉ង់ត៍បំបុកផ្ទះបណ្ដាលឲ្យសសរយ៉ាងតិចចំនួន២បាក់​ដួលរលំ ដោយយល់ឃើញថា អតីតភរិយារបស់ខ្លួនមិនព្រមមករួមរស់ជាប្ដី​ប្រពន្ធសារជាថ្មីវិញ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទី​រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចរង្វង់មូលដីក្រហម ស្ថិតក្នុង​ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋានក៏បានឃាត់ខ្លួនបុរសបង្កហេតុយកទៅធ្វើការ សាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌតាមនិតិវិធី៕

12741925_181225275580556_5063645071247294721_n

12742091_181225312247219_5819528936028514648_n

12744745_181225325580551_1051035673710288753_n

12744745_181225358913881_1441221023526065327_n

12742627_181225385580545_6096774075678749140_n

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print