ចំណេះដឹងទូទៅ៖ ​សត្វសុនខ(ឆ្កែ) ពេលខ្លះបង្ហាញភាព​ស្មោះ​ត្រង់ទៅលើខ្លួនមនុស្ស ប៉ុន្តែចុងក្រោយមនុស្សខ្លះមិនដឹងថាវាជាសត្វដែលចេះការពារម្ចាស់

ចែករំលែក៖

ភ្នំពេញ៖ តាមពិតទៅធម្មជាតិរបស់មនុស្សយើងម្នាក់ៗ នៅក្នុងចិត្ត​​មានបង្កប់​​នូវភាពច្រណែនឈ្នានីស ចង់ឈ្នះចង់ចាញ់ គុំគួន ហើយប្រសិនបើមិនចេះគ្រប់គ្រង ផ្លូវចិត្តនិងអារម្មណ៍របស់មិនល្អទាំងនោះ​​ទេ ​​វាក៏នឹងបក​​មកគ្រប់គ្រងលើខ្លួនយើងវិញ ទាំងនេះហើយដែលគេហៅថាបិសាចចិត្ត ហើយនៅពេលដែលវាមកគ្រប់គ្រងលើផ្លូវចិត្តរបស់យើងបានហើយ យើងក៏នឹងលែងស្គាល់អ្វីល្អអ្វីអាក្រក់តទៅទៀតដែរ។ ប៉ុន្តែផ្ទុយពីសត្វសុនខ(ឆ្កែ) ​គឺជាសត្វចិញ្ចឹមរបស់អ្នកប្រសិនបើអ្នកផ្តល់ចំណី ហើយធ្វើល្អចំពោះ​​វាវាក៏នឹងដឹងគុណនិងស្មោះត្រង់ចំពោះ អ្នកអស់មួយជីវិត ដូចគ្នាដែរ

តោះអ្នកណាចង់ដឹងខ្លះថា តើសុនខជាសត្វចិញ្ចឹមដែលស្មោះត្រង់ នឹងម្ចាស់បំផុត វាអាចជួយការពារអ្នក វាយប្រហារនឹងសត្រូវមិនតែប៉ុណ្ណោះវាក៏ជាមិត្តដែលល្អបំផុតដែលនៅក្បែរខ្លួនអ្នកពេលអ្នកឯកាដុនដាបបំផុតដែរ

ការរងចាំរបស់សុនខ

ជាក់ស្តែង ប្រៀបដូចជាសត្វឆ្កែមួយក្បាលស្ថិតក្នុងប្រទេសថៃ ​​ដែលនៅរងចាំម្ចាស់នៅក្នុងផ្ទះបាក់បែកមួយកន្លែ ខណៈពេលដែលម្ចាស់របស់សុនខមួយក្បាលនេះ ​​ត្រូវបានស្លាប់ បាត់បង់ជីវិតអស់ទៅហើយ​​ ដោយសារតែហេតុការណ៍ផ្ទុះហ្គាសនោះ

សត្វឆ្កែពេលដែលបានជួបម្ចាស់វិញ

ក៏ប៉ុន្តែសត្វសុនខមួយក្បាលនោះ នៅតែមិនព្រម ទៅណាទាំងអស់នៅតែតស៊ូនៅរងចាំម្ចាស់បើទោះបីជាខ្លួនវា ក៏កំពុងតែ​​រងរបួស យ៉ាងធ្ងន់ធ្ងរទៅហើយយ៉ាងណាក៏ដោយ ហើយនេះក៏មិនមែនជារឿងទី១ដែរកន្លងមកក៏ធ្លាប់មានសុនខមួយក្បាលដែលជា ឆ្កែទាហាន នៅក្នុងប្រទេសសហរដ្ឋអាមេរិក សត្វសុនខមួយក្បាលនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយការបាញ់បោះស្ទើរតែនឹងបាត់បង់ជីវិតព្រោះតែវាលះបង់​ ​រត់ទៅរងគ្រាប់កាំភ្លើង​ ​ជំនួសម្ចាស់របស់វា ក្នុងពេលដែលបំពេញកាតព្វកិច្ច។ តែជាសំណាងល្អសុននោះត្រូវបានសង្គ្រោះទាន់ពេលវេលា។

សុនខHachiko

សុនខមួយទៀតនេះមាន​​​ឈ្មោះថា​Hachiko មានម្ចាស់​​ឈ្មោះថា​Ueno គឺជាមិត្តភក្តិដ៏ល្អនឹងគ្នា រឿងនេះ បានកើតឡើងកាលពីជាង១០០ឆ្នាំមុននៅក្នុងប្រទេសជប៉ុន នៃទីក្នុងតូក្យូ ក៏ប៉ុន្តែរឿងរបស់សុនខមួយក្បាលនេះនៅតែស្ថិត ក្នុងការចងចាំនៃប្រជាជនជប៉ុនរហូតដល់បច្ចុប្បន្ន។ សុនខHachiko កើតនៅឆ្នាំ១៩២៣ ក្នុងចំការមួយកន្លែ ហើយក្រោយមកក៏ត្រូវបានរើសយកមកចិញ្ចឹមដោយសាស្ត្រាចារ្យមួយរូបមានឈ្មោះថា​Uenoជារៀងរាល់ថ្ងៃ​Hachiko និងលោក​Ueno ​តែងតែដើរជាមួយគ្នាទៅ ចំណតរថភ្លើងជាកន្លែងដែលលោកUeno លាសត្វឆ្កែរបស់គាត់ដើម្បីទៅធ្វើការ  ទម្លាប់បែបនេះក៏បានបន្តជាច្រើនឆ្នាំរហូតដល់ថ្ងៃមួយនៅពេលដែលលោកUeno មានជំងឺនិងទទួលអនិច្ចកម្មទៅ

Hachiko និងម្ចាស់​​ឈ្មោះថាលោកUeno

ក៏ប៉ុន្តែមិត្តល្អរបស់គាត់​Hachiko ​នៅតែបន្តរងចាំម្ចាស់វិលត្រឡប់មកវិញដូចមុនជារៀងរាល់ថ្ងៃរាល់ខែរាល់ឆ្នាំ នៅពេលដែលរថភ្លើងឈប់ក៏ជាពេលដែល​Hachiko ស្វែងរកមើលម្ចាស់ដូចគ្នាដែរ ក៏ប៉ុន្តែលោក​Ueno មិនដែលបង្ហាញខ្លួនជាថ្មីនោះទេ ហើយសុនខមួយក្បាលនេះក៏នៅតែបន្តរងចាំបែបនេះរហូតដល់ទៅឆ្នាំរហូតនៅថ្ងៃទី ខែមីនាឆ្នាំ១៩៣៥ ជាថ្ងៃដែល​Hachiko បានស្លាប់​​ បន្ទាប់ពីស្លាប់រូបសំណាក់​​របស់​​Hachiko ក៏ត្រូវបានយកទៅតម្តល់ទុកនៅក្នុងសារមន្ទីជាតិនៃប្រទេសជប៉ុន ក្នុងទីក្រុងតូក្យូ ព្រោះតែភាពស្មោះត្រង់និងក្តីស្រលាញ់ដ៏លើសលប់របស់សុនខមួយក្បាលនេះចំពោះម្ចាស់​​

សត្វឆ្កែដែលនៅរងចាំម្ចាស់ដែលស្លាប់បាត់

សរុបមកភាពស្មោះត្រង់ពិតប្រាកដដែលសត្វ​​ចិញ្ចឹមមានចំពោះម្ចាស់មិនប្រាកដថាអ្នកអាចរកបានពីលើខ្លួនមនុស្សដែល នៅជុំវិញខ្លួនអ្នកនោះទេ បើទោះបីជាពួកគេជាសាច់ញាត្តិឬមនុស្សដែលជិតស្និទ្ធិនឹងអ្នកយ៉ាងណាក៏ដោយ ព្រោះថានៅ​​ថ្ងៃមួយអាចដោយសារ​​តែផលប្រយោជន៍អ្វីមួយពួកគេនឹងអាចក្បត់អ្នកបានគ្រប់ពេល​ ​តែសុនខរបស់អ្នកមិនអាចទេ​​ ហេតុនេះហើយទើបបានជាមនុស្សសម័យបច្ចុប្បន្ននិយមមានសត្វសុនខចិញ្ចឹមព្រោះថាសុនខមានភាពស្មោះត្រង់ជាមនុស្សភាគច្រើនឆ្ងាយណាស់៕ដោយ៖សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print