បេក្ខភាពប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅបោះឆ្នោតមុនពេលកំណត់នៅទីតាំងបោះឆ្នោត Delaware State ក្នុងទីក្រុងWilmington រដ្ឋWilmington ដែលជាកន្លែងលោករស់នៅ។
លោកបៃឌិនបេក្ខភាពប្រធានាធិបតីមកពីគនបក្សប្រជាធិបេយ្យ និង ភរិយាលោកស្រី Jill Biden បានសម្រេចទៅបោះឆ្នោតមុនពេលកំណត់ ក្នុងតំបន់ដែលលោករស់នៅ។ ក្នុងពេលចូលរួមបោះឆ្នោត លោកបៃឌិនបង្ហាញក្តីសង្ឃឹមថា លោកនិងបេក្ខភាព ប្រធានាធិបតីទាំងអស់មកពីគណបក្សប្រជាធិបតេយ្យ និង ជាប់ឆ្នោត ដើម្បីនាំមកនៅការផ្លាស់ប្តូរទ្រង់ទ្រាយធំ ។
គិតមកដល់ពេលនេះមានពលរដ្ឋអាមេរិកដល់ទៅជាង ៧៤លាននាក់ហើយបាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ ក្នុងការជ្រើសរើសប្រធានាធិបតី នាឆ្នាំ២០២០ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ពាក់ព័ន្ធការបោះឆ្នោតនោះដែរ គឺ ជាការចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ នៃការបោះឆ្នោតអាមេរិក ដោយបេក្ខភាពទាំងពីរបានចំណាយប្រាក់ដល់ទៅ ១៤ពាន់លានដុល្លារខ្ពស់ជាងការបោះឆ្នោតកាលពីឆ្នាំ២០១៦ ដល់ទៅទ្វេដង៕