មានករណីបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យរ៥នាក់នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ នៅវេលាម៉ោង៩និង៤៥នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុច ក្រុម៨ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

កំលាំង អ.ហ ខណ្ឌច្បារអំពៅបានចុះបង្ក្រាបជាក់ស្តែងនូវទីតាំងចែកចាយនឹងប្រើប្រាស់គ្រឿងញៀននៅចំនុចខាងលើដែលជាលទ្ធផលធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ៈ

១-ឈ្មោះ កុល ខេមរា ហៅ អាខ្លា ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

២-ឈ្មោះ រត្ន័ សំណាង ភេទ ប្រុស អាយុ ២៤ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

៣-ឈ្មោះ ចេត រតនះ ហៅ អាយក្ស ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

៤-ឈ្មោះ ស្រេង វាសនា ភេទ ប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករផ្សារដែក មានទីលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

៥-ឈ្មោះ ហេង សូដារា៉ត់ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅ ក្នុងបុរីមហាសេដ្ឋីទួលសង្កែរ សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានដកហូតសម្ភារះបានៈ
១.ក្រាមពណ៌សរថ្លាចំនួន២០កញ្ចប់(ធំ១០តូច១០)
២.ជញ្ជីងថ្លឹងសារធាតុញៀនចំនួន០២គ្រឿង
៣.ទូរសព្ទ័ចំនួន៣គ្រឿង
៤.ដែកកេះមួយចំនួនធំ
៥.ឧបករណ៍ប្រើប្រាស់សារធាតុញៀនចំនួន០២
៦.ស្លាកលេខម៉ូតូចំនួន០១បន្ទះ(1N9097 P.P)
៧.ម៉ូតូ០២គ្រឿង(សង់សេ១២៥ពណ៌ខ្មៅសេរី២០១៤ឡើង២០១៥ពាក់ស្លាកលេខ(ភ្នំពេញ 1CF-2745 )នឹងសង់សេ១២៥ពណ៌ខ្មៅសេរី២០១១ពាក់ស្លាកលេខភ្នំពេញ 1BA-5453
៨.កាបូបស្ពាយចំនួន០២។

បច្ចុប្បន្នៈជនសង្ស័យនឹងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀម អ.ហ រាជធានីភ្នំពេញដើម្បីបន្តនិតិវិធី។

image

image

image

image

image

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print