ប្រមុខ WHO៖ លោក Tedros កំពុង​ដាក់​ខ្លួនឯង​នៅ​ដោយឡែក បន្ទាប់ពី​បាន​ប៉ះពាល់​អ្នក​ផ្ទុក​ជំងឺ COVID-19

ចែករំលែក៖

អន្តរជាតិ៖ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានបញ្ជាក់ថា បន្ទាប់ពីលោកបានប៉ះពាល់អ្នកផ្ទុកជំងឺ COVID-19 ពេលនេះកំពុងដាក់ខ្លួនឯងនៅដោយឡែក។ ប៉ុន្តែលោកប្រមុខ WHOរូបនេះ អះអាងថា លោកមិនមានរោគសញ្ញាអ្វីនោះទេ

លោក Tedros Adhanom Ghebreyesus សរសេរបញ្ជាក់នៅលើបណ្ដាញសង្គម Twitter នៅយប់ថ្ងៃទី ខែវិច្ឆិកាម្សិលមិញនេះថា៖«​ខ្ញុំត្រូវបានកំណត់ថា ជាអ្នកប៉ះពាល់បុគ្គលម្នាក់ដែលត្រូវបានធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19​​»​ លោកបន្តថា លោកមានសុខភាពល្អធម្មតា គ្មានរោគសញ្ញា ហើយត្រូវធ្វើត្តាឡីស័កតាមការណែនាំរបស់ WHO និងបន្តបំពេញការងារពីផ្ទះ

អគ្គនាយក WHO បានសង្កត់ធ្ងន់នៅលើ Twitter ដដែលពីសារសំខាន់នៃការអនុវត្តតាមវិធានសុខាភិបាល លោកពន្យល់ថា ការធ្វើបែបនេះជាការបំបែកច្រវាក់ចម្លង COVID-19 និងទប់ស្កាត់វីរុស និងការពារប្រព័ន្ធសុខាភិបាលផង

សូមជម្រាបថា លោកប្រមុខ WHO ដែលជាមន្ត្រីជួរមុខក្នុងការទប់ទល់ជំងឺរាត្បាសាកល​COVID-19​ ដែលបានឆ្លងលើមនុស្សច្រើនជាង៤៦លាននាក់ ដោយក្នុងនោះជិតលានសែននាក់ បានបាត់បង់ជីវិត

គួរបញ្ជាក់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក នៅតែឈរលេខរៀងទីមួយតារាងប្រទេសមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុបជាងលានសែននាក់ និងស្លាប់ជាង២៣ម៉ឺននាក់ ករណីឆ្លងនៅអឺរ៉ុប ក៏កាន់តែធ្ងន់ធ្ងរ ដោយប្រទេសជាច្រើនចាប់ផ្ដើមបិទប្រទេសឡើងវិញមានអង់គ្លេស និងបារាំងជាដើម៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print