ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ២រោច ខែកត្ដិក ឆ្នាំជូតទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នៅវេលាម៉ោង០៩និង០០នាទីព្រឹកនៅចំណុចចុងព្រែកបាក់ទូក(ស្ពានលេខ២០)ចំងាយ៨០០ម៉ែត្រពីផ្លូវជាតិលេខ១៤ក្នុង ភូមិបឹងកណ្ដាលឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្ដាលត្រូវបានគេឃើញសពអណ្តែតទឹកម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០៩និង០០នាទីព្រឹកមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឃាង សុងហេង ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរ កសិករ រស់នៅភូមិបឹងកណ្ដាល ឃុំខ្ពបអាទាវស្រុកលេីកដែក ខេត្តកណ្ដាលបានមកពីដាក់មងខាងលិចភូមិក្នុងបឹងវិញមកដល់ចំនុចចុងព្រែកបាក់ទូក(ស្ពានលេខ២០)ក៏ប្រទះឃេីញសាកសពមនុស្សប្រុសអណ្ដែតទឹក(មិនស្គាល់អត្តសញ្ញាណ)គ្មានសំលៀកបំពាក់ក៏បានរាយការណ៍ជូនលោកអនុប្រធានភូមិបឹងកណ្ដាល រួចលោកអនុភូមិបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ។
បន្ទាប់ពីបានព័ត៌មានកំលាំងជំនាញបានចុះទៅពិនិត្យវិភាគកន្លែងកេីតហេតុស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ ក្រុមប្រឹក្សាឃុំនិងគ្រូពេទ្យឃុំ។ក្រោយពីការពិនិត្យសាកសពហើយសម្ថកិច្ចសន្និដ្ឋានថាសពមានអាយុចន្លោះពី២៥ឆ្នាំទៅ៣៥ឆ្នាំ
-កំពស់១,៦៨ម៉ែត្រ
-សក់ស្លូត
-សម្បុរសណ្ដែកបាយ
-មានស្នាមសាក់ជាប់នឹងកំភួនដៃស្ដាំ(ធារី)
-សពគ្មានសំលៀកបំពាក់
-ក្រសាល់គូទលៀន
សាកសពពុំមានស្លាកស្នាមអ្វីទាក់ទិននិងបទល្មេីសព្រហ្មទណ្ឌឡេីយ។
សមត្ថកិច្ចបានបន្តទៀតថាតាមការពិនិត្យរបស់ជំនាញស្រុកផ្នែកពិនិត្យវិភាគ គ្រូពេទ្យនិងអាជ្ញាធរភូមិឃុំ សាកសពពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដ។ សាកសពត្រូវបានប្រគល់ជូនអាជ្ញាធរភូមិឃុំរៀបចំសាកសពតាមប្រពៃណី៕ដោយ៖ស សម
...