ប្រទះឃេីញសាកសពអណ្ដែតទឹកម្នាក់នៅស្រុកលើកដែក

ចែករំលែក៖

ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ២រោច​ ខែកត្ដិក ឆ្នាំជូតទោស័ក​ ព​ស​ ២៥៦៤ត្រូវនឹងថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០២០នៅវេលាម៉ោង០៩និង០០នាទីព្រឹកនៅចំណុចចុងព្រែកបាក់ទូក(ស្ពានលេខ២០)ចំងាយ៨០០ម៉ែត្រពីផ្លូវជាតិលេខ១៤ក្នុង ភូមិបឹងកណ្ដាលឃុំខ្ពបអាទាវ ស្រុកលេីកដែក ខេត្តកណ្ដាលត្រូវបានគេឃើញសពអណ្តែតទឹកម្នាក់ដោយមិនស្គាល់អត្តសញ្ញាណ។    

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០វេលាម៉ោង០៩និង០០នាទីព្រឹកមានប្រជាពលរដ្ឋម្នាក់ឈ្មោះ ឃាង​ សុងហេង​ ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរ កសិករ​ រស់នៅភូមិបឹងកណ្ដាល​ ឃុំខ្ពបអាទាវស្រុកលេីកដែក​ ខេត្តកណ្ដាលបានមកពីដាក់មងខាងលិចភូមិក្នុងបឹងវិញមកដល់ចំនុចចុងព្រែកបាក់ទូក(ស្ពានលេខ២០)ក៏ប្រទះឃេីញសាកសពមនុស្សប្រុសអណ្ដែតទឹក(មិនស្គាល់អត្តសញ្ញាណ)គ្មានសំលៀកបំពាក់ក៏បានរាយការណ៍ជូនលោកអនុប្រធានភូមិបឹងកណ្ដាល​ រួចលោកអនុភូមិបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ។

​ បន្ទាប់ពីបានព័ត៌មានកំលាំងជំនាញបានចុះទៅពិនិត្យវិភាគកន្លែងកេីតហេតុស្រុក​  សហការជាមួយប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ​  ក្រុមប្រឹក្សាឃុំនិងគ្រូពេទ្យឃុំ។ក្រោយពីការពិនិត្យសាកសពហើយសម្ថកិច្ចសន្និដ្ឋានថាសពមាន​អាយុចន្លោះពី២៥ឆ្នាំទៅ៣៥ឆ្នាំ

​-កំពស់១,៦៨ម៉ែត្រ

​-សក់ស្លូត

​-សម្បុរសណ្ដែកបាយ

​-មានស្នាមសាក់ជាប់នឹងកំភួនដៃស្ដាំ(ធារី)

​-សពគ្មានសំលៀកបំពាក់

​-ក្រសាល់គូទលៀន

សាកសពពុំមានស្លាកស្នាមអ្វីទាក់ទិននិងបទល្មេីសព្រហ្មទណ្ឌឡេីយ។  

​សមត្ថកិច្ចបានបន្តទៀតថាតាមការពិនិត្យរបស់ជំនាញស្រុកផ្នែកពិនិត្យវិភាគ  គ្រូពេទ្យនិងអាជ្ញាធរភូមិឃុំ​ សាកសពពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដ។ សាកសពត្រូវបានប្រគល់ជូនអាជ្ញាធរភូមិឃុំរៀបចំសាកសពតាមប្រពៃណី​៕ដោយ៖ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print