គេហទំព័រល្បែងស៊ីសងធំបំផុតរបស់អូស្ត្រាលី សងប្រាក់អ្នកចាក់លោកបៃឌិន​ឈ្នះទាំងអស់ ​

ចែករំលែក៖

​គេហទំព័រល្បែងភ្នាល់ របស់ប្រទេសអូស្ត្រាលី ​បានសម្រេច​ផ្តល់ឲ្យអ្នកចាក់លោកបៃឌិនទាំងអស់ ជាង​១សែននាក់ ឈ្នះ​ក្នុងការបោះឆ្នោត ដោយផ្តល់រង្វាន់ឲ្យទាំងអស់​។
សារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីលទ្ធផល នៃការបោះឆ្នោតអាមេរិកមិនទាន់ចេញជាផ្លូវការ​ ថាភាគីណាមួយជាអ្នកឈ្នះ នៅឡើយ។ អ្នកចាក់លោកបៃឌិនឈ្នះ ជាង​១សែននាក់ត្រូវបានសងប្រាក់ឈ្នះរួចរាល់​។
ការសម្រេចខាងលើ ត្រូវបាន គេហទំព័រ Sportsbetប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី​៥ខែវិច្ឆិកា​​ បើទោះបីមិនទាន់មានលទ្ធផលក្តី​។ កន្លងមក បណ្តាញព័ត៌មាន CNN ក៏បានផ្សាយថា លោកបៃឌិន​បានយកឈ្នះនៅរដ្ឋ ​Michigan ។ ចំណែក រដ្ឋផ្សេងទៀត​ ដូចជា Nevada ឬ Arizona មានប្រពៃណី គាំទ្រ គណបក្សប្រជាធិបតេយ្យ​។
ម្ចាស់គេហទំព័រ Sportsbet បានលើកឡើងថា សន្លឹកឆ្នោតលោកបៃឌិន ទទួលបាន នាំមុខ លោកត្រាំ ដាច់ឆ្ងាយ មិនអាច​តាមទាន់នោះឡើយ ។ ដូច្នេះ Sportsbet បានសម្រេច សងប្រាក់ដល់អ្នកឈ្នះ​ជាង​១សែននាក់ មុនពេល លទ្ធផលចេញ។​ មួយវិញទៀត លទ្ធផលបោះឆ្នោតនៅអាមេរិក ពិបាកក្នុងការកែប្រែ​ ពីឈ្នះទៅចាញ់វិញណាស់​។
ចំនួនអ្នកចាក់លោកបៃឌិនឈ្នះ ១ សង ១,១ ចំណែក អ្នកចាក់លោក ត្រាំវិញ ១សង​៦,៥៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print