សមត្ថកិច្ចឃាត់ខ្លួនសន្តិសុខក្រុមហ៊ុន Best​Cam ករណីរំលោភសេពសន្ថវៈលើអនីតិជន

ចែករំលែក៖

ខេត្តព្រះសីហនុៈ បុគ្គលិកជាសន្តិសុខក្រុមហ៊ុន BestCam មួយរូបត្រូវបាន​សមត្ថកិច្ចនគរបាលសង្កាត់កោះរុងឃាត់ខ្លួនពាក់ព័ន្ធទៅនិងចាប់រំលោភ​​សេពសន្ថវៈលើអនីតិជនអាយុ១៥ឆ្នាំកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រី​កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះក្មេងរងគ្រោះ ស្ថិត​ក្នុងភូមិសុខសាន្ត សង្កាត់កោះរុង ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ យុយ​ សុច មានទីលំនៅភូមិរំពើន ឃុំុស្ដេចគង់ខាង​លិច ស្រុកបន្ទាយមាស ខេត្តកំពត ។ សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ​កំពុងធ្វើការសាកសួរដើម្បីកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅកាន់​សាលាដំបូងខេត្ត៕

FB_IMG_1455583385167

...

ដោយ៖ ឆ្លាម សមុទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print