តុលាការឃុំខ្លួនបុរសបណ្ដោះអាសន្ន នៅពន្ធនាគារ ករណីសម្លាប់នារវ័យក្មេងកាត់ករ

ចែករំលែក៖

ខេត្ដសៀមរាប៖ តុលាការខត្ដសៀមរាប ​បានសម្រេចឃុំខ្លួនជនជាប់ចោទ​ពីរនាក់បណ្ដោះ​អាសន្ន​នៅពន្ធនា​គារ ករណី​ឃាតកម្ម លើ​នា​រីវ័យ​ក្មេង​​ដោ​យ​កាត់ក​ ដែលគេប្រទះឃើញនៅក្នុងផ្ទះសំណាក់ឈ្មោះ ប្រាសាទ​កែវ កាលពីថ្ងៃទី១៣ខែកុម្ភៈនេះ ។

​ប្រភពព័ត៌មាន ពីចៅក្រមស៊ើុបសួរនៃសាលាដំបូងខេត្ដសៀមរាប នៅថ្ងៃទី១៦ខែកុម្ភៈ​នេះ​ថា​ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃ១៥ខែកុម្ភៈនេះ តុលាការបានបញ្ជូនជនជាប់ចោទពីរនាក់ គឺឈ្មោះ ចាន់ ឆាយ៉ា ភេទប្រុសអាយុ៤០ឆ្នាំ ​​​និងឈ្មោះ ណម សិទ្ធ អាយុ២៤ឆ្នាំ ភេទប្រុស ដាក់​ពន្ធនា​គារ​​បណ្ដោះអាសន្ន​ដើម្បី​រង​ចាំធ្វើការស៊ើបអង្កេតបន្ដ ដោយអះអាងថា​ ជនជាប់​ចោ​ទ​រូបនោះមិនទាន់​សារភាពថា ខ្លូនពិតជាបានសម្លាប់​នារីវ័យក្មេងនៅឡើយនោះទេ។លោកបន្ដថា ​ជនជាប់ចោទ​ឈ្មោះ​ចាន់ ឆាយ៉ា អាយុ៤០ឆ្នាំ ប្រ​ឈម​​ជាប់​ទោសអស់មួយជីវិត ដោយចោទ​​ពីបទឃាតកម្មទុកគិតជាមុន បើសិនតុ​លាការ​រក​ឃើញ​ថា ពិតជាបាន​សម្លា​ប់​​នារី​វ័យ​ក្មេងដោយកាត់កមែន ចំណែកនជាប់ចោទមួយរូប​ទៀត ឈ្មោះ ណឹប សិទ្ធ​ ឆ្លើយ​បដិសេធ​ថា ខ្លួន​មិនជាប់ពាក់ព័ន្ធ និង​ឃាតកម្មនោះទេ។

យ៉ាងនេះក្ដីប្រភពបានបន្ដថា​ ជនជាប់​ចោទ​​រូបនេះ ក៍អាចប្រឈមនឹងទោសនេះដូចគ្នាដែរ បើសិនតុ​លា​ការ​រកឃើញថា ការស្នាក់នៅក្នុងបន្ទប់ផ្ទះ​សំណាក់នោះ ចំហរទ្វារទុកឱកាសឲ្យជនជាប់ចោទឈ្មោះ ចាន់ ឆាយ៉ា​ ទុកសាកសពនោះ។
សមត្ថកិច្ចបានឲ្យដឹងថា ឃាតករ និងនារីរងគ្រោះ ត្រូវជាគូរសង្សានឹងគ្នា ប៉ុន្ដែត្រូវម្ដាយ​ខាងស្រីផ្ដា​ច់មនោ​សញ្ចេតនាវិញ ក្រោយពេលដឹងថា បុរសរូបនោះមានប្រពន្ធកូនរួចទៅ។ ការកើតឡើងនូវ​ឃាត​កម្មនេះ សម្ថកិ​ច្ច​​សង្ស័​យថា ជាស្នេហាត្រីកោណ ខណៈស្ដ្រីរងគ្រោះមានផ្ទៃពោះ​ប្រហែលបីខែ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦នេះ នារីវ័យក្មេងម្នាក់ឈ្មោះ ឡេង សិលា អាយុ២៤ឆ្នាំ មានទីលំនៅ​ស្រុក​ពួក ត្រូវ​បានឃាតករសម្លាប់កាត់ក្បាល នៅក្នុងផ្ទះ​សំ​ណាក់​​ឈ្មោះប្រាសាទ​កែវ ​ក្នុង​សង្កាត់​ស្វាយដង្គុំ​ក្រុងសៀម​រាប។​ ជនសង្ស័យ​ឈ្មោះចាន់ ឆាយ៉ា រស់នៅភូមិគោកដូង ក្រុងសៀមរាប​ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួន​នៅ​ថ្ងៃ​ទី១៣ខែកុម្ភៈ ខណៈ​ជនល្មើសយកក្បាលសាកសពនារីរង​គ្រោះទៅ​ដុតចោល៕

image

image

...

ដោយ៖ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print