ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិ៍ឃ្មួញសហការណ៍និងកំលាំងអធិការដ្ឋានខណ្ឌសែនសុខធ្វើការឃាត់ខ្លួនយោងតាមបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះចោទប្រកាន់ថាបានចាប់កូនស្រីគាត់រំលោភសេពសន្ធវៈបានសម្រេចចំនួន២លើក។
ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើនៅវេលាម៉ោង២១និង២៥នាទីយប់ថ្ងៃទី១៥កុម្ភះ២០១៦នៅភូមិគល់សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ កែវ សុផល (ហៅកុយ) ភេទប្រុសអាយុ៣១ឆ្នាំមុខរបរកម្មករកម្មករសំណង់ស្នាក់នៅភូមិគល់សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។
ចំណែកក្មេងស្រីរងគ្រោញមានឈ្មោះ ប.ស.ដ អាយុ៧ឆ្នាំ មុខរបរជាសិស្សស្នាក់នៅផ្លូវលំភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។
ប្រភពពីម្តាយក្មេងស្រីរងគ្រោះឈ្មោះ ឯក សោភ័ណ្ឌ អាយុ៣៦ឆ្នាំបានប្រាប់អោយដឹងថាកាលពីវេលាម៉ោង១៧និង៣០នាទីល្ងាចថ្ងៃទី១៥កុម្ភះ២០១៦គាត់ត្រឡាប់មកពីធ្វើការវិញហើយកូនប្រុសគាត់ម្នាក់ទៀតអាយុ១៣ឆ្នាំបានប្រាប់ថាម៉ែខ្ញុំឃើញពូកុយ (ជនសង្ស័យ) បាន ចាប់ប្អូនស្រីរំលោភ ពេលនោះគាត់ក៍ ហៅកូនស្រីមកសួរនាំ ហើយកូនស្រីគាត់បានប្រាប់ថា ពួកុយបានចាប់ខ្ញុំរំលោភបានសម្រេចចំនួន២លើកមកហើយៗដោយយកកូនកាំបិតមកភ្ជុង់គំរាមនាងមិនអោយប្រាប់ម្តាយឡើយ។
ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានអោយដឹងទៀតថា ជនសង្ស័យឈ្មោះ កែវ សុផល (ហៅកុយ)នេះត្រូវជាប្អូនជីដូនមួយរបស់គាត់។ហើយក្រោយពីកូនស្រីប្រាប់ពីដំណើររឿងរួចហើយគាត់ក៍បានមកដាក់ពាក្យបណ្តឹងនៅនគរបាលរដ្ឋបាលឃ្មួញទាំងយប់តែម្តងហើយលោក ញាន ណន មេប៉ុស្តិ៍ឃ្មួញក៍បានសហការណ៍និងកំលាំង
ព្រហ្មទណ្ឌខណ្ឌចុះទៅឃាត់ខ្លួនបុរសខាងលើដល់ផ្ទះតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពចាប់ក្មួយស្រីរំលោភបានសម្រេចចំនួន២លើកពិតប្រកដមែន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បក៍សាងសំណុំរឿងបញ្ជួនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕
ដោយ៖ តុង សីហា