ប្រជាពលរដ្ឋនិយាយថាមេភូមិ និង មេប៉ុស្តិយកលុយពីពួកគាត់ពី១២ម៉ឺុនទៅ២៤ម៉ឺុនរៀល ពីការផ្តល់សេវាធ្វើសៀវភៅគ្រួសារ និងធ្វើលិខិតផ្ទេរទីលំនៅ

ចែករំលែក៖

​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រមាណជា១០គ្រួសារកំពុងរស់នៅក្នុងភូមិអូ.កខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ បានលើកឡើងថា ប្រជាពលរដ្ឋពួកគាត់ត្រូវបានចំណាយលុយជាច្រើនពី១២ម៉ឺនរៀល ទៅ២៤ម៉ឺលរៀល សម្រាប់ផ្តល់ជូនទៅមេភូមិអ.កខុប និង មេប៉ុស្តិក្រាំងល្វាដើម្បី ដើម្បីធ្វើសៀវភៅគ្រួសារ និង ធ្វើលិខិតផ្ទេរទីលំនៅ ប៉ុន្តែក្រោយពីទទួលលុយហើយ អស់រយៈពេលជាង១ឆ្នាំហើយពួកគាត់មិនបានទទួលសៀវភៅគ្រួសារនោះនៅឡើយទេ​ ។

​ប្រជាពលរដ្ឋទាំងនោះបានអោយដឹងថា ពួកគាត់បានផ្លាស់ទីលំនៅ មកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និង ខេត្ត ផេ្សងៗទៀត មករស់នៅក្នុងភូមិអូ.កខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
​ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋរស់នៅបានស្របច្បាប់នៅក្នុងមូលដ្ឋានេះ ពួកគាត់ ត្រូវធ្វើសៀវភៅគ្រួសារ និង ធ្វើលិខិតផ្ទេរទីលំនៅ និង ការធ្វើអត្តសញ្ញាណប័ណ្ណ ។ ប៉ុន្តែរាល់ការធ្វើឯកសារទាំងនេះ ពួកគាត់ត្រូវលោកមេភូមិអូកខុបឈ្មោះ ញឹម សុផល និង លោក ប៉ាន់ សុវណ្ណ ដែលជាមេប៉ុស្តិរដ្ឋបាលក្រាំងល្វា យកលុយក្នុងមួយគ្រួសារចាប់ពី១២ម៉ឺនរៀល ទៅ២៤ម៉ឺនរៀល ដោយគេបានបញ្ជាក់ថា ថ្លៃផ្ទេរទីលំនៅ និង ថ្លៃធ្វើសៀវភៅគ្រួសារ កក្រោយពីពួកគាត់បានអោយលុយរួចរាល់ទៅមេភូមិ និង មេប៉ុស្តិរួចមក រហូតមកដល់និងពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ ពួកគាត់នៅមិនទាន់បានទទួលសៀវភៅ គ្រួសារនេះនៅឡើយទេ ។
​ស្រ្តីម្នាក់ឈ្មោះណៅ រិន អាយុ៤៧ឆ្នាំ បានអោយដឹងថា គាត់បានបង់លុយទៅអោយលោកមេភូមិ ឈ្មោះញឹម សុផល ចំនួន២៤ម៉ឺនរៀល ក្នុងនោះលោកមេភូមិបញ្ជាក់ថា ថ្លៃផ្ទេរទីលំនៅ២០ម៉ឺនរៀល និង ថ្លៃធ្វើសៀវភៅគ្រួសារចំនួន៤ម៉ឺនរៀល ។ គាត់បានប្រគល់លុយនេះ ទៅអោយលោកមេភូមិ ឈ្មោះញឹម សុផល តាំងពីដើមឆ្នាំ២០១៥ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំហើយ គាត់នៅមិនទាន់បានទទួលសៀវភៅគ្រួសារនោះនៅឡើយទេ ។
​ស្រ្តីខាងលើបានបញ្ជាក់អោយដឹងទៀតថា មានអ្នកភូមិ២គ្រួសារទៀត បានបង់លុយ ទៅអោយលោកមេភូមិ ចំនួន២៤ម៉ឺនរៀលដូចគាត់ដែរ ។ រីឯប្រជាពលរដ្ឋ៣គ្រួសារទៀត បានបង់លុយទៅអោយលោកមេប៉ុស្តិ ចំនួន១២ម៉ឺនរៀល ហើយរហូតមកដល់និងពេលនេះ មិនទាន់បានទទួលសៀវភៅគ្រួសារដូចគ្នា ។

​ពាក់ព័ន្ធនិងករណីនេះ លោក ញឹម សុផល មេភូមិអូកខុបមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ប៉ុន្តែលោកប៉ាន់ សុវណ្ណ មេប៉ុស្តិក្រាំងល្វា បានបញ្ជាក់អោយដឹងថា នៅក្នុងឃុំរបស់លោកសៀវភៅគ្រួសារដែលមិនទាន់ធ្លាក់ មានរហូតដល់ជាង១០០ក្បាលឯណោះ ។ ក្នុងពេលនេះលោក រវល់ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ក្រោយពីបញ្ចប់ការធ្វើអត្តសញ្ញាណប័ណ្ណ លោកនឹងពិនិត្យមើលបញ្ហានេះឡើងវិញ តើគ្រួសារណាដែលមិនទាន់បាន និង ធ្វើរបាយការណ៍ជូនទៅថ្នាក់លើ ។ ចំពោះបញ្ហា កាយកលុយពីប្រជាពលរដ្ឋនោះ លោកមិនច្បាស់ទេចាំទៅមើលគល់បញ្ជីរសិន ។
​ករណីនេះប្រជាពលរដ្ឋបានសំណូមពរដល់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី និង អភិបាលខេត្តកំពង់ឆ្នាំង​ លោកឈួរ ច័ន្ទឌឿន មេត្តារពិនិត្យលើករណីយឺតយ៉ាវនៃការផ្តល់សៀវភៅគ្រួសារនេះផង ព្រោះនៅពេលនេះកូនរបស់គាត់ត្រូវការធ្វើអត្តសញ្ញាណប័ណ្ណ តែត្រូវបានជំនាញប្រាប់ថា តម្រូវអោយមានសៀវភៅគ្រួសារ ។ចន្ថា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print