មេគយ ម៉ៅ ទ័រ កំពុងយកឈ្មោះ ប្រតិភូ គុណ ញឹម អនុវត្តផ្ទុយពីតួនាទី ភារកិច្ច ក្នុងជំនាញកៀបឈ្មួញ ទាញរកផលប្រយោជន៍

ចែករំលែក៖

ភ្នំពេញ៖ ប្រេងគេចពន្ធ ប្រេងម៉ាសុឺន ហូរចូលតាមច្រកព្រំដែន មានទាំងតាមជើងទឹក ជើងគោក នៅតែមានអំពើរត់ពន្ធ តាមរយៈការឃុបឃិតគ្នា រវាងឈ្មួញ និងខាងគយតាមព្រំដែន ច្រកទ្វារនោះជាដើម គឺលោកមេគយ ឈ្មោះ ម៉ៅ ទ័រ មានឋានៈ ជាប្រធានការិយាល៏យ បង្ការនិងបង្ក្រាបផលិតផលតេលសិលា នាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា មិនសូវជាយកចិត្តទុកដាក់បង្ក្រាបដើម្បីប្រមូលពន្ធជូនរដ្ឋទេ ដោយសារ សកម្មភាពទាំងនោះ សុទ្ធតែជាឆ្នាំងបាយរបស់ខ្លួន ។ នេះជាការលើកឡើងពីក្រុមឈ្មួញមួយចំនួនខឹងសម្បារនិងមេគយរូបនេះ ថាចរិកមានវប្បធម៌ «គោះទឹកបង្អើលត្រី» ចាប់ក៏ចាប់ ទាមទារឱ្យបង់ខែក៏ប្រឹង ពិសេសមួយម៉ាត់ណា ក៏យកឈ្មោះ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ដើម្បីអំណាច ឥទ្ធិពល គ្របដណ្តបឈ្មួញ បំពេញបំណងទាញយកប្រភពសេដ្ឋកិច្ចសម្រាប់បុគ្គល និងក្រុមខ្លួនយ៉ាងអនាធិបតេយ្យ ជ្រកក្រោមរូបភាពប្រតិបត្តិការ បង្ក្រាបរកចំណូលបង់ពន្ធជូនរដ្ឋ។
ប៉ុន្មានថ្ងៃនេះ ទោះជាក្រុមលោក ម៉ៅ ទ័រ ប្រធានការិយាល៏យ បង្ការនិងបង្ក្រាបផលិតផលតេលសិលា នាយកដ្ឋានរដ្ឋាករ មិនបង្ក្រាបការនាំចូលតាមព្រំដែនក៏ដោយ នូវសកម្មភាព ប្រេង និងប្រេងម៉ាសុឺន បែជាប្រើវិធានការមកចាំចាប់ ការដឹកប្រេងម៉ាសុីន ដែលឈ្មួញបានដឹកនៅក្នុងរាជធានីភ្នំពេញ និងការសុីឈ្នួលដឹក ទៅឱ្យម៉ូយ ក្នុងម្តង ១០កេស ២០កេស ឬ៣កេស ជាយុទ្ធសាស្ត្រ ទាញយកនុយធំឱ្យបាន (គឺដាក់ខែ)..!
ឈ្មួញបានបញ្ជាក់ថា៖ តាមឃ្លាំងធំៗ មិនហ៊ានទេ ដល់ពេលមានការដឹកចេញតាមឡានតូចៗ ក្នុងរាជធានីភ្នំពេញគឺលោក លោក ម៉ៅ ទ័រ ដឹកនាំមន្ត្រីរបស់ខ្លួន ពី៤ ទៅ៦នាក់ចុះចាប់ ធ្វើកំណត់ហេតុបង្ខំឱ្យតៃកុងឡាន ផ្តិតមេដៃ អោយទទួលស្គាល់ថាជាទំនិញគ្មានពន្ធនាំចូល ឬដាក់តែមពន្ធក្លែងក្លាយ ក្នុងកំណត់ហេតុបទល្មើសច្បាប់គយ ។
ឡានជាមធ្យោបាយដើរល្បាតចាប់ឈ្មួញមិនបានបង់ខែ គឺម៉ាកCorola ពណ៌ទឹកប្រាក់ស៊េរីឆ្នាំ៩៧ ។ ឈ្មួញរិៈគន់ថា៖ ប្រហែលទើបឡើងមកថ្មី អស់ច្រើន ទើបសម្រុកប្រើវិធាន ចាប់ក៏ចាប់ ឱ្យបង់ខែក៏បង់ ដោយឡែកតាមព្រំដែនហូរចូលប្រេង ប្រេងម៉ាសុឺន រត់ពន្ធម្តេចមិនបង្ក្រាប ដែលមានស្ថិតិយ៉ាងច្បាស់ពីមុខសញ្ញាឈ្មួញនោះក្នុងដៃរបស់ខ្លួន .? ឈ្មួញបន្តថា៖ ស្ថិតក្នុងសម័យកូវីដ-១៩ គួរណាស់មានកត្តាយោគយល់ឈ្មួញខ្លះផង ម្យ៉ាងទៀតកុំយកឈ្មោះប្រតិភូអគ្គនាយក មកប្រើអី បើខ្លួននិងបក្ខពួុកគិតរឿងទាញយកផលប្រយោជន៍បុគ្គលនោះ។
ពាក់ព័ន្ធករណីឈ្មួញលើកឡើងខាងលើ អង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក ម៉ៅ ទ័រ ប្រធានការិយាល៏យ បង្ការនិងបង្ក្រាបផលិតផលតេលសិលា នាយកដ្ឋានរដ្ឋាករ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយទទួលចូល មានអ្នកលើកបញ្ជាក់ថា៖ «គាត់មិនមែនជា ម៉ៅ ទ័រ» ។
ឈ្មួញបានបង្ហើបថា លោក ម៉ៅ ទ័រ មិនត្រឹមតែយកឈ្មោះប្រតិភូ គុណ ញឹម មកប្រើទេ ថែមទាំងបង្ហាញពីអំនួតថា ខ្លួនមានបងជាមនុស្សស្និទបំផុតជាមួយលោកបណ្ឌិត គុណ ញឹម ហើយអមដំណើរជាមួយជាប្រចាំ ។ ករណីនេះក្នុងចេតនាបន្លាចឈ្មួញ និងពង្រឹងឥទ្ធិពលខ្លួន ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print