លោក ចូបៃឌិនទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ ២០២០ ក្រោយរយៈពេល ៣លើកចូលរួមប្រគួតប្រជែងតំណែងប្រធានាធិបតី។ ពីរលើកមុនដែលចូលរួមប្រគួតប្រជែងមិនបានសម្រេច រហូតដល់លើកទីបីទើបជោគជ័យ។ តាមទស្សនាវដ្តីForbes បានផ្សាយថា បច្ចុប្បន្នលោកបៃឌិនមានទ្រព្យសម្បត្តិ សរុប៩ លានដុល្លារ។
លោក បៃឌិន កើតនៅថ្ងៃទី 20/11/1942 នៅទីក្រុង Scranton រដ្ឋ Pennsylvania ដែលជារដ្ឋមានចម្រុះជាតិសាសន៍ភាគច្រើនជាអ្នកធ្វើពលកម្មដោយកម្លាំង។ ឪពុករបស់លោក ឈ្មោះJoseph Biden Sr ជាកម្មករ ចិញ្ចឹមកូនរៀនសូត្រ។
ពេលមានអាយុ១៣ឆ្នាំ ក៏បានផ្លាស់ទីលំនៅទៅកាន់រដ្ឋ Delaware ។ នៅទីនោះគឺជាការចាប់ផ្តើមសម្រាប់វិស័យនយោបាយរបស់លោកបៃឌិន។ នៅឆ្នាំ១៩៧២ ពេលលោកបៃឌិនមានអាយុ២៩ឆ្នាំក៏បានឈរឈ្មោះប្រជែងតំណែង សមាជិកព្រឹទ្ធសភា ប្រជែងជាមួយគណបក្សសាធារណរដ្ឋ ហើយក៏ទទួលបានជ័យជម្នះក្លាយជាតំណាងរាស្ត្រវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
នៅជាជំហានចាប់ផ្តើមនយោបាយដ៏សំខាន់របស់លោកបៃឌិន ក្រោយទទួលបានការគោរពស្រឡាញ់ពីពលរដ្ឋDelaware។ នៅឆ្នាំ១៩៨៨ និង ឆ្នាំ២០០៨ លោកក៏បានចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីតែមិនបានជោគជ័យ ក៏បានចូលរួមជាមួយរដ្ឋាភិបាល របស់លោកអូបាម៉ា ដោយកាន់តំណែងជាអនុប្រធានាធិបតី។
បើទោះបីមិនមានទ្រព្យសម្បត្តិច្រើនដូច អ្នករកស៊ី អចលនព្រទ្យដូណាល់ ត្រាំ ប៉ុន្តែលោកបៃឌិនក៏មានទ្រព្យសម្បត្តិដល់ទៅ៩លានដុល្លារផងដែរ ហើយប្រាក់ភាគច្រើនគឺប្រាក់ខែ ខិតខំធ្វើការ ៥០ឆ្នាំកន្លងមក៕