សហរដ្ឋអាមេរិក៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍មុននេះបួនម៉ោងនៅសហរដ្ឋអាមេរិកថាៈ ព្រឹកនេះជាការប្រជុំចុងក្រោយរវាងថ្នាក់ដឹកនាំអាស៊ានជាមួយប្រធានាធិបតីអាមេរិក។ ភាពជាដៃគូរយុទ្ធសាស្ត្ររវាងអាស៊ាន អាមេរិក បានផ្តល់នូវផលប្រយោជន៌យ៉ាងច្រើនដល់សន្តិភាព និងការអភិវឌ្ឍន៍។ ខ្ញុំមិនមែនជាអ្នកសារព័ត៌មានទេ តែខ្ញុំចង់ឱ្យប្រជាជនកម្ពុជាយើងទទួលបានព័ត៌មានលឿនបំផុតតាមលទ្ធភាពដែលអាចធ្វើបាន។
ដូចនេះហើយទើបឆ្លៀតប្រើ Facebook ផ្ទាល់ផ្សាយចេញពីតុប្រជុំ។ សង្ឃឹមថាមិនមានអ្នកទិទៀនខ្ញុំថា ជានាយករដ្ឋមន្ត្រី Facebook នោះទេ៕
...
ដោយ៖ សុខ ខេមរា