យុវជនម្នាក់បានបែកថ្នាំ ហើយឡើងលើដំបូលផ្ទះគេរួចលោតចុះមកក្រោមបណ្ដាលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ យុវជនម្នាក់បានបែកថ្នាំ ហើយក៏បានឡើងលើដំបូលផ្ទះគេនៅជាន់ទី២ អស់រយះពេលជាច្រើនម៉ោង រួចលោតចុះមកក្រោមបណ្តាលអោយរងរបួសធ្ងន់ ។ក្នុងហេតុការណ៍មួយនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង១០នឹង៤០នាទីយប់ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅមុខក្រសួងកសិកម្ម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះដែលលោតពីលើផ្ទះខាងលើមានឈ្មោះកែវ យ៉ន អាយុ២១ឆ្នាំ មុខរបរកម្មករសំណង និងមានស្រុកកំណើតនៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានលឺសម្លេងដើរនៅលើដំបូលផ្ទះដោយស្មានតែជាចោរក៏បាននាំគ្នាចេញមកមើល ក៏បានប្រទះឃើញយុវជនបែកថ្នាំខាងលើកំពុងដើរទៅវិញទៅមកលើជាន់ទី២ ហើយបំរុងលោតចុះទើបបង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្បែរនោះនាំគ្នាចោមរោមមើល និងទំនាក់ទំនងទៅសមត្ថកិច្ចតែម្តង។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងប្រជាការពារបានមកដល់កន្លែងកើតហេតុ និងបាននិយាយសម្របសម្រួលយុវជនខាងលើអោយចុះមកក្រោមវិញ តែគេមិនព្រមស្តាប់ដោយបានអង្គុយនៅលើដំបូលជាន់ទី២នោះ។

ប្រភពពត៍មានបន្តថា អស់រយះពេលប្រមាណជិត៣ម៉ោងយុវជនបែកថ្នាំម្នាក់នោះ បានលោតចុះពីលើជាន់ទី២បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅរថយន្តសាមុយអោយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងរង់ចាំទំនាក់ទំនងទៅក្រុមគ្រួសារ នាពេលក្រោយ។

image

image

image

image

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print