អ្នកបើករថយន្តដឹកដីថយក្រោយមិនប្រយ័ត្នកិនដៃគូធ្វើការជាមួយគ្នាស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាលៈ អ្នកធ្វើការបើកឡានដឹកដីអោយក្រុមហ៊ុនវឌ្ឍនៈដូចគ្នាគ្រាន់តែធ្វេសប្រហែសការងារមួយពព្រិចភ្នែកបណ្តាលអោយថយរថយន្តកិនគ្នាស្លាប់ ហើយរត់គេចខ្លួន ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៦.២.២០១៦ វេលាម៉ោង១៧:១០នាទី នៅចំណុចរណ្តៅដី (របស់ឈ្នោះដាញ់ សុផល) ស្ថិតក្នុងភូមិឈើទាល២ ឃុំឈើទាលស្រុកស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះ (ស្លាប់)មាន-ឈ្មោះ យិុន ទូច ភេទប្រុស អាយុ៣១ឆ្នាំ (ស្លាប់នៅនឹងកន្លែង) ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិខ្នាតី ឃុំអង្គសោម ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងជីកដីភូមិឈើទាល២ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល មុខរបរ បើករថយន្តដឹកដី។

ដោយឡែកជនបង្កមាន-ឈ្មោះ ហៅ សិលា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅកន្លែងជីកដីដូចជនរងគ្រោះដែរ(កន្លែងក្រុមហ៊ុនវឌ្ឍន:)។

សមត្ថកិច្ចបានអោយដឹងថាៈ មិនពេលកើតហេតុ នៅវេលាថ្ងៃខែឆ្នាំ ខាងលើ ជនរងគ្រោះបានបើករថយន្តម៉ាកហីុយិនដាយពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3C-09 43 ចូលមកដឹកដីនៅចំនុចកើតហេតុ។

ពេលនោះអ្នកបើកបររថយន្តបង្កម៉ាកហីុណូ ពណ៏ខៀវពាក់ស្លាកលេខ តាកែវ 3A 1254 ក៏បានបើករថយន្តចូលមកដល់ចំនុចកើតហេតុដើម្បីដឹកដី ដូចគ្នា។ ដោយជាធម្មតារថយន្តដែលដឹកដីមក ដល់គោលដៅដឹកត្រូវបត់ នឹងបើកថយក្រោយដើម្បីអោយអេស្កាវើទ័រជីកដីដាក់ ពីលើរថយន្ត។

តែនៅម៉ោងកើតហេតុនោះ រថយន្តបង្កបានបើកមក នឹងថយក្រោយ ដូចរាល់ជើងដែលធ្លាប់ដឹក។ ដោយមិនដឹងថាមានមនុស្សនៅពីក្រោយរថយន្ត ហើយក៏មិនដឹងថារថយន្តរបស់ខ្លួនបាន កិនមនុស្សស្លាប់ឡើយ។ នៅពេលអេស្កាវឺទ័រ ជីកដីដាក់លើរថយន្តជិតពេញហើយ អ្នកបើករថយន្តបង្កមើលទៅខាងរថយន្ត១ទៀតមិនឃើញបើកចេញក៏មានការឆ្ងល់ពេលនោះក៏ចុះពីលើរថយន្តរបស់ខ្លួនមក មើលស្រាប់តែឃើញមានមនុស្សដេក ស្លាប់នៅក្រោមរថយន្តរបស់ខ្លួន (រថយន្តបង្ក)។

ឃើញដូច្នោះអ្នកបើករថយន្តបង្កក៏បានរត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់តែម្តង ។ ចំណែកអ្នកបើកអេស្កាវឺទ័រមានការសង្ស័យហេតុអីរថយន្តទាំង២មិន បើកចេញក៏ចុះមកមើលទើបដឹងថាមាន ករណីកិនមនុស្សស្លាប់ឃើញដូច្នោះគាត់ ក៏បានផ្ដល់ព័ត៍មានដល់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឈើទាល នឹងរាយការដល់ជំនាញ ដើម្បីចាត់ការតាមនីតិវិធីប្រគល់សព ជូនដល់ក្រុមគ្រួសារសព នឹងយករថយន្តបង្កទៅកាន់អធិការដ្ឋាន ដើម្បីបន្តការស្រាវជ្រាវរកប្រវត្តិអ្នកបើកបររថយន្តបង្កដើម្បីកសាងសំនុំរឿងទៅសសលាដំបូង។

ករណីនេះសមត្ថកិច្ចបសនសន្និដ្ឋានថាបណ្ដាលមកពីអ្នកបើកបររថយន្តបង្កហេតុមានការធ្វេសប្រហែសមិនបានមើលសព្វជ្រុងជ្រោយពេលថយរថយន្ត៕

 

 

ដោយ៖ សណ្តោស

image

image

image

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print