ខេត្តព្រៃវែង៖ ពិតជាអាណិតរកទីបំផុតគ្មាន និងមិននឹកស្មានដល់ថាមានអាណាព្យាបាលខ្លះខ្វះក្តីមេត្តាករុណា ចិញ្ចឹមបីបាច់កូនខ្លួនឯងនោះទេ អាចសារជាតិមិនស្មើសត្វផងក៏ថាបាន ? មើលចុះជីវិតកុមារដ៏កំសត់ទាំងពីរនាក់នេះ អ្នកពិតជាលង់ទឹកកណ្តាលទន្លេ រកកោះត្រើយមិនឃើញ អត់ទីពុំនាក់ អត់អាហារ គ្មានទេភាពកក់ក្តៅពីអ្នកមានគុណដូចកុមារឯទៀត ខណៈត្រូវបានម្តាយរបស់ខ្លួនទុកចោលឲ្យរស់នៅតែពីរនាក់បងប្អូនរស់ដោយយ៉ាងវេទនា គ្មានផ្ទះ គ្មានដី សុំផ្ទះគេនៅ ឥឡូវនេះម្តាយបានរត់ទៅចោលជាមួយប្តីក្រោយ និង បន្សល់ទុកនូវកូនប្រុសពីរនាក់ដើរសុំអ្នកជិតខាងនៅក្នុងភូមិនេះដើម្បីរស់នៅបណ្តោះអាសន្ន។
នេះជាព័ត៍មានដែលយើងបានទទួលពីប្រភពហ្វេសប៊ុក ។ ក្នុងនោះថែមទាំងធ្វើការសូមអំពាវនាវដល់សប្បុរស់ជនក្នុង និងក្រៅប្រទេសមេត្តាជួយឧបត្ថម្ភជាសម្ភារ សម្លៀកបំពាក់ក្តី ជាគ្រឿងបរិភោគក្តី ឬជាថវិកាក្តីដល់ក្មេងទាំងពីរនេះផង។
ដោយពួកគេមានទីលំនៅបច្ចុប្បន្នរស់បណ្តោះអាសន្ន ៖ ភូមិបាប្រីយ ឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ឪពុកដែលចាកចោលឈ្មោះប៊ន រីឯម្តាយរត់តាមប្រុសថ្មីមានឈ្មោះ ស៊ាង។
អាចសួរនាំទៅកាន់លេខទូរស័ព្ទអ្នកជិតខាង 097 85 85 762
Tel: 012 94 70 82 / 015 94 70 82
សូមជួយ Share ផង ៕
ដោយ៖ សុខ ខេមរា