ខេត្តកណ្តាល៖ មានករណីហិង្សាដោយចេតនាកើតឡើងពីវេលាម៉ោង២១និង២០នាទីយបថ្ងៃទី១៦.០២.២០១៦ នៅចំណុចក្នុងរោងការ ភូមុិពាមរាំងក្រោម ឃំុពាមរាំង ស្រុកលើកដែក។
ជនរងគ្រោះ (របួសស្រាល)មាន ឈ្មោះជា ចន្ទ័វិជ្ជៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមន្រ្តីនគរបាលប៉ុស្តិ៍ពាមមរាំង ឃុំពាមរាំង ។ ដោយឡែកជនសង្ស័យមានគ្នា០២នាក់ (ឃាត់ខ្លូន)មានឈ្មោះទី១.ឈ្មោះយ៉េង សិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករទីលំនៅភូមិល្វាទោង ឃំុកំពុងកុង ស្រុកកោះធំ ខេត្តកណ្ដាល និង២.ឈ្មោះ សន ដាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិបឹងលើ ឃំុខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។
មុនពេលកើតហេតុ នៅថ្ងៃទី១៦.០២.២០១៦វេលាម៉ោ២១និង២០នាទីជនសង្ស័យទាំង២នាក់និងបក្សពួក បានមកចូលរួមក្នុងពិធីមង្គលការ ពេលនោះជនសង្ស័យឈ្មោះយ៉េង សិត ក៍បានប្រតាយប្រតប់គ្នាក្នុងរោងការ ហើយ ម្ចាស់ដើមការបានប្ដឹងសមត្ថកិច្ចមកឃាត់ចាប់ឈ្មោះយ៉េង សិត ពេលនោះស្រាប់តែឈ្មោះវុធបានចូលមកឃាត់សមត្ថកិច្ចមិនអោយសមត្ថកិច្ចចាប់ឃាត់ខ្លួនឈ្មោះយ៉េងសិតទេ ហើយភ្លាមនោះឈ្មោះវុធបានវាយមកសមត្ថកិច្ចមួយដៃចំខ្នងហើយពេលទើបសមត្ថកិច្ចបានឃាត់ខ្លួនអ្នកទាំង២នាក់មកប៉ុស្ដិ៍នគរបាលរដ្ឋបាលពាមរាំងតែម្ដង រួចបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ