គិតត្រឹម ២៤ម៉ោងដំបូង៖ សៀវភៅ​ថ្មី​​របស់​អតីត​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ដែលមាន​ចំណងជើង «A Promised Land» លក់ដាច់​ជិត​៨៩​ម៉ឺន​ក្បាល

ចែករំលែក៖

អន្តរជាតិ៖ ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងដំបូងប៉ុណ្ណោះ សៀវភៅថ្មីសន្លាងរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ដែលមានចំណងជើង «A Promised Land» លក់ដាច់ជិត៨៩ម៉ឺនក្បាលក្នុងសហរដ្ឋអាមេរិក និងកាណាដា។ ជាមួយគ្នានេះសៀវភៅនេះ អាចនឹងក្លាយជាកំណត់ប្រវត្តិ (memoir) ប្រធានាធិបតីលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់អាមេរិក

បើតាមម្ចាស់រោងពុម្ព Crown Publishing លោក David Drake ខណៈសៀវភៅថ្មីរបស់លោក បារ៉ាក់ អូបាម៉ា បំបែកកំណត់ត្រាំថ្មីសម្រាប់រោងពុម្ពលោក ជាក់ស្តែងសម្រាប់សៀវភៅដែលលក់ដាច់ ៨៩ម៉ឺនក្បាលនេះ គឺរាប់បញ្ចូលទាំង ការកម្ម៉ង់ទិញជាមុន​, សៀវភៅអេឡិចត្រូនិក(e-book) និងសៀវភៅជាសំឡេង (audio book) «​យើងភ្ញាក់ផ្អើលជាមួយលទ្ធផលលក់ថ្ងៃដំបូង​»​

បើគិតត្រឹមថ្ងៃទី ១៨ ខែវិច្ឆិកាថ្មីៗនបវ សៀវភៅ «A Promised Land» លក់ដាច់លំដាប់លេខ លើវេសាយ Amazon.com និង Barnes & Noble.com លោក James Daunt នាយកប្រតិបត្តិ Barnes & Noble អះអាងថា ច្រវាក់ផលិតកម្មផ្សារទំនើបអាចលក់ដាច់សៀវភៅម៉ឺនក្បាលយ៉ាងងាយក្នុងថ្ងៃដំបូង ហើយលោកសង្ឃឹមថាឈានដល់ជិត៥០ម៉ឺនក្បាលក្នុងពេល១០ថ្ងៃខាងមុខ

ដោយឡែកសៀវភៅចុងក្រោយ ដែលកាន់កំណត់ត្រានេះ គឺជាសៀវភៅរបស់អ្នកស្រី មីឈែល អូបាម៉ា ដែលមានចំណងជើង«Becoming»​ សៀវភៅនេះ លក់ដាច់៧២៥,០០០ ក្បាលនៅពេលដាក់លក់ថ្ងៃដំបូង ហើយបច្ចុប្បន្នលក់អស់ ១០លានដុល្លារនៅទូទាំងពិភពលោក ចាប់តាំងពីចេញផ្សាយឆ្នាំ២០១៨ មក

បើធៀបនឹងសៀវភៅកំណត់ប្រវត្តិរបស់ប្រធានាធិបតីមុនៗរបស់អាមេរិក សៀវភៅលោក Bill Clinton ចំណងជើង «My Life» លក់ដាច់៤០ម៉ឺនក្បាលក្នុងថ្ងៃដំបូង។ ចំណែកសៀវភៅ «Decision Points» របស់លោក George W Bush លក់ដាច់ ២២ម៉ឺនក្បាលថ្ងៃដំបូង

គួរបញ្ជាក់ថា «A Promised Land» មានន័យសំដៅលើដែនដីដែលក្តីសុបិន និងសង្ឃឹមអាចក្លាយជាការពិត ជាឧទាហរណ៍ មនុស្សទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរក «The Promised Land»​ សៀវភៅ «A Promised Land» កម្រាស់ ៧៦៨ទំព័ររបស់លោក អូបាម៉ា មាន ផ្នែក ដែលសរុប២៧ជំពូក  ក្រៅពីសៀវភៅថ្មីនេះ អតីតប្រធានាធិបតីអូបាម៉ាក៏មានសៀវភៅលក់ដាច់ទៀតផងដែរ រួមមាន«Dreams From My Father» និង « The Audacity of Hope»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print