គិតត្រឹម ២៤ម៉ោងដំបូង៖ សៀវភៅ​ថ្មី​​របស់​អតីត​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា ដែលមាន​ចំណងជើង «A Promised Land» លក់ដាច់​ជិត​៨៩​ម៉ឺន​ក្បាល

ចែករំលែក៖

អន្តរជាតិ៖ ក្នុងរយៈពេល​ត្រឹមតែ ​២៤​ម៉ោង​ដំបូងប៉ុណ្ណោះ សៀវភៅ​ថ្មី​សន្លាង​របស់​អតីត​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ដែលមាន​ចំណងជើង «A Promised Land» លក់ដាច់​ជិត​៨៩​ម៉ឺន​ក្បាល​ក្នុង​សហរដ្ឋអាមេរិក និង​កាណាដា។ ជាមួយគ្នានេះ ​សៀវភៅ​នេះ អាចនឹង​ក្លាយជា​កំណត់​ប្រវត្តិ (memoir) ប្រធានាធិបតី​លក់ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើបរបស់​អាមេរិក​។

បើតាមម្ចាស់​រោង​ពុ​ម្ព Crown Publishing លោក David Drake ខណៈ​សៀវភៅ​ថ្មី​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បំបែក​កំណត់​ត្រាំ​ថ្មី​សម្រាប់​រោង​ពុម្ព​លោក​។ ជាក់ស្តែងសម្រាប់​សៀវភៅ​ដែល​លក់ដាច់ ៨៩​ម៉ឺន​ក្បាល​នេះ គឺ​រាប់បញ្ចូល​ទាំង កា​រក​ម្ម៉​ង់​ទិញ​ជាមុន​, សៀវភៅ​អេឡិចត្រូនិក(e-book) និង​សៀវភៅ​ជា​សំឡេង (audio book) ។ «​យើង​ភ្ញាក់ផ្អើល​ជាមួយ​លទ្ធផល​លក់​ថ្ងៃ​ដំបូង​»​។

បើគិត​ត្រឹម​ថ្ងៃទី ១៨ ខែវិច្ឆិកាថ្មីៗនបវ សៀវភៅ «A Promised Land» លក់ដាច់​លំដាប់​លេខ​១ លើ​វេ​ប​សាយ Amazon.com និង Barnes & Noble.com ។ លោក James Daunt នាយក​ប្រតិបត្តិ Barnes & Noble អះអាងថា ច្រវាក់​ផលិតកម្ម​ផ្សារ​ទំនើប ​អាច​លក់ដាច់​សៀវភៅ​៥​ម៉ឺន​ក្បាល​យ៉ាង​ងាយ ​ក្នុង​ថ្ងៃ​ដំបូង ហើយ​លោក​សង្ឃឹមថា ​ឈានដល់​ជិត​៥០​ម៉ឺន​ក្បាល ​ក្នុងពេល​១០​ថ្ងៃ​ខាងមុខ​។​

ដោយឡែកសៀវភៅ​ចុងក្រោយ ដែល​កាន់​កំណត់​ត្រា​នេះ គឺជា​សៀវភៅ​របស់​អ្នកស្រី មី​ឈែល អូ​បា​ម៉ា ដែលមាន​ចំណងជើង«Becoming»​។ សៀវភៅ​នេះ លក់ដាច់​៧២៥,០០០ ក្បាល​ នៅពេល​ដាក់លក់​ថ្ងៃ​ដំបូង ហើយ​បច្ចុប្បន្ន​លក់​អស់ ១០​លាន​ដុល្លារ​ នៅ​ទូទាំង​ពិភពលោក ចាប់តាំងពី​ចេញផ្សាយ​ឆ្នាំ​២០១៨ មក​។

បើ​ធៀប​នឹង​សៀវភៅ​កំណត់​ប្រវត្តិ ​របស់​ប្រធានាធិបតី​មុនៗ​របស់​អាមេរិក សៀវភៅ​លោក Bill Clinton ចំណងជើង «My Life» លក់ដាច់៤០​ម៉ឺន​ក្បាល​ក្នុង​ថ្ងៃ​ដំបូង។ ចំណែក​សៀវភៅ «Decision Points» របស់លោក George W Bush លក់ដាច់ ២២​ម៉ឺន​ក្បាល​ថ្ងៃ​ដំបូង​។

គួរបញ្ជាក់ថា «A Promised Land» មានន័យ​សំដៅលើ​ដែនដី​ដែល​ក្តី​សុបិន និង​សង្ឃឹម​អាច​ក្លាយជា​ការពិត​។ ជា​ឧទាហរណ៍ មនុស្ស​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក «The Promised Land»​។ សៀវភៅ «A Promised Land» កម្រាស់ ៧៦៨​ទំព័រ​របស់លោក អូ​បា​ម៉ា មាន ៧ ផ្នែក ដែល​សរុប​២៧​ជំពូក​។  ក្រៅពី​សៀវភៅ​ថ្មី​នេះ អតីត​ប្រធានាធិបតី​អូ​បា​ម៉ា​ ក៏មាន​សៀវភៅ​លក់ដាច់​២​ទៀតផង​ដែរ រួមមាន«Dreams From My Father» និង « The Audacity of Hope»៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print