អាមេរិក​នឹងដាក់ក្រុមហ៊ុនចិនចំនួន​៨៩ក្រុមហ៊ុនក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី​២៣ខែវិច្ឆិកា​បានផ្សាយថា ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​បានមានគម្រោងដាក់ក្រុមហ៊ុនចិនចំនួន​៨៩ក្រុមហ៊ុនក្នុងបញ្ជីខ្មៅ​ ដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយកម្លាំងទាហានចិន​។ ក្រុមហ៊ុនទាំងនោះនឹងត្រូវហាមប្រាមទិញទំនិញពីអាមេរិក ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ​ ក្រុមហ៊ុនចិនដែលស្ថិតនៅក្នុងបញ្ជីខ្មៅ គឺត្រូវហាមទិញទំនិញពីអាមេរិក​។​ក្នុងចំណោមក្រុមហ៊ុនទាំងនោះ គឺមានក្រុមហ៊ុនយន្តហោះពាណិជ្ជកម្មរបស់ចិន (COMAC) ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ (AVIC) ព្រមទាំង ក្រុមហ៊ុន​១០ ផ្សេងទៀត​។
ក្រុមហ៊ុនឧស្សាហកម្មផលិតយន្តហោះ (AVIC) គឺជាក្រុមហ៊ុនធំរបស់រដ្ឋដោយមានក្រុមហ៊ុនកូន (សាខា​)ចំនួន​១០០​កន្លែង​មានបុគ្គលិកជាង​៤៥០​ពាន់នាក់​។ កាលពីខែមិថុនា​​រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានដាក់បញ្ជូលក្រុមហ៊ុនខាងលើ​ក្នុងបញ្ជីជាប់ពាក់ព័ន្ធជាមួយកម្លាំងទាហាន​ដែរ។
នៅពេលនេះគណៈកម្មការមូលបត្រអាមេរិក​បានព្យាយាមដកក្រុមហ៊ុនចិនចេញពីទីផ្សារមូលបត្រ​​ ប្រសិនបើរកឃើញថាក្រុមហ៊ុនទាំងនោះមានកំហុស ។ អាមេរិក​បានបង្កើនការដាក់ទណ្ឌកម្ម​​ទៅលើក្រុមហ៊ុនចិន មុនពេលដែលរដ្ឋាភិបាលរបស់លោកត្រាំ​បញ្ចប់អាណត្តិនាថ្ងៃទី​២០ខែមករាឆ្នាំ​២០២១​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print